Trending now

ឧបនាយករដ្ឋមន្រ្តីវៀតណាម​លោក​ Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំក្រុម ប្រឹក្សាសន្តិសុខតាមអ៊ិនធឺរណែត

13:05 | 09/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៨ ខែឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធ អ៊ីនធឺណេតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ៨ ខែឧសភាមានប្រធានបទ“ ៥ ឆ្នាំបន្ទាប់ពីសង្គ្រាមលោកលើកទី២នៅអឺរ៉ុប - មេរៀនដែលបានរៀនដើម្បីការទប់ស្កាត់ សោកនាដកម្មនាពេលអនាគត ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ” ដែលត្រូវបាន ប្រារព្ធរៀបចំឡើងក្រោមអិធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអេស្តូនីដែលជាប្រធាន ក្រុមប្រឹក្សាសន្តិសុខនៅខែឧសភាឆ្នាំ ២០២០។ ថ្លែង ក្នុងកិច្ចប្រជុំនេះ តំណាងប្រជាជាតិនានា បានអះអាងថាច្បាប់អន្តរជាតិជាឧបករណ៍ចាំបាច់ដើម្បីកែតម្រូវឥរិយាបទរបស់រដ្ឋដើម្បីបង្ការ និងដោះស្រាយជំលោះដោយអំពាវនាវឲ្យប្រទេសនានាលើកកំពស់ស្មារតីសហប្រតិបត្តិការ ធ្វើការសន្ទនាគ្នា ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីរក្សានិងជំរុញគោរពសន្តិភាពនិងស្ថេរភាពនៅលើពិភពលោក។

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីវៀតណាម លោក​Pham Binh Minh បានមានប្រសាសន៍ថាទោះបីសង្គ្រាមលោកលើកទី ២ បានបញ្ចប់ក្នុងឆ្នាំ ១៩៤៥ ប៉ុន្តែ ជម្លោះនានានៅតែបន្តកើតមានឡើងជាច្រើននៅឯកន្លែងអាណានិគមនិយមនិងអំពើឈ្លាន ពាននៅតែមានក្នុងប្រទេសជាច្រើន ប្រទេសវៀតណាមផ្ទាល់បានឆ្លងកាត់សង្គ្រាមដ៏សាហាវ ជាច្រើនទសវត្សដើម្បីឈានទៅរំដោះនិងបង្រួបបង្រួមប្រទេសជាតិ។ ប្រតិបត្តិការនៃប្រព័ន្ធ ពហុភាគី ការគោរពនីតិរដ្ឋជាចម្បងនិងការប្រតិបត្តិនៃធម្មនុញ្ញអង្គសហប្រជាជាតិ ជាពិសេស គោលការណ៍នៃអធិបតេយ្យភាពនិងបូរណភាពទឹកដី ការមិនប្រើអំពើហឹង្សានិងការដោះ ស្រាយវិវាទដោយសន្តិវិធី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពនិងទប់ ស្កាត់រាល់គ្រោះមហន្តរាយសង្គ្រាមពិភពលោកអស់រយៈពេល ៧៥ ឆ្នាំកន្លងមក។ ទាំងនេះក៏ជាខ្លឹមសារដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រស្តីពី ៧៥ ឆ្នាំនៃធម្មនុញ្ញអង្គការសហប្រជាជាតិបៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមអធិបតីភាពរបស់ប្រទេស វៀតណាមកាលពីខែមករាឆ្នាំ ២០២០ ក្នុងនាមជាប្រធានក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់