Trending now

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថា “ពិតជាមិនធ្វេសប្រហែសនិងអត្តនោម័តក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19”

13:16 | 16/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានស្នើដល់គ្រប់កម្រិតនិងគ្រប់ផ្នែកទាំងអស់បង្កើនស្មារតីទទួលខុសត្រូវ ការប្រុងប្រយ័ត្ននិងពិតជាមិនធ្វេសប្រហែសនិងអត្តនោម័តក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។

ការិយាល័យរដ្ឋាភិបាលទើបតែចេញសេចក្តីប្រកាសជាផ្លូវការមួយដោយបង្ហាញទិសដៅរបស់ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ស្តីពីការបង្កើនការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។ សេចក្តីប្រកាសផ្លូវការបានបញ្ជាក់ថា ជំងឺរាតត្បាត COVID-19 នៅលើពិភពលោកមិនទាន់មានការថយចុះនៅឡើយទេ ហានិភ័យនៃការកើនឡើងខ្លាំងម្តងទៀតនៅក្នុងរដូវរងារនៅកន្លែងដែលវិធានការណ៍ប្រឆាំងនឹងការរាលដាលបានធូរស្រាល។

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថា “ពិតជាមិនធ្វេសប្រហែសនិងអត្តនោម័តក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19”

នៅក្នុងប្រទេស ទោះបីជាការរីករាលដាលត្រូវបានគ្រប់គ្រងយ៉ាងល្អក៏ដោយប្រសិនបើមានការធ្វេសប្រហែស អត្តនោម័តនិងមិនអនុវត្តវិធានការយ៉ាងតឹងរឹងដើម្បីបង្ការជំងឺរាតត្បាត ជំងឺនេះអាចនឹងលេចឡើងម្តងទៀត ដែលបណ្តាលឱ្យខូចខាតដល់អាយុជីវិតនិងសុខភាពរបស់ប្រជាជននិងសេដ្ឋកិច្ចសង្គមរបស់ប្រទេស។

ដើម្បីរក្សាសមិទ្ធិផលដែលសម្រេចបានក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 ការរស់នៅជាមួយគ្នាប្រកបដោយសុវត្ថិភាព ការសំរេចបានគោលដៅពីរ គឺ៖ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងការអភិវឌ្ឍប្រទេស ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសម្តែងមតិដូចតទៅ៖

គ្រប់កម្រិតនិងគ្រប់ផ្នែកទាំងអស់បង្កើនស្មារតីទទួលខុសត្រូវ ការប្រុងប្រយ័ត្ននិងពិតជាមិនធ្វេសប្រហែសនិងអត្តនោម័ត; រៀបចំដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់និងអនុវត្តយ៉ាងតឹងរឹងនូវសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្ត្រីនិងឯកសារពាក់ព័ន្ធ។

អនុវត្តយ៉ាងតឹងរឹងតាមសេចក្តីប្រកាសវេជ្ជសាស្រ្ត; ការដាក់ឱ្យនៅដាច់ដោយឡែកនិងការតាមដានវេជ្ជសាស្រ្ត (គ្រប់គ្រាន់យ៉ាងហោចណាស់ ២៨ ថ្ងៃគិតចាប់ពីថ្ងៃចូល) សម្រាប់មនុស្សទាំងអស់ដែលចូលវៀតណាម។

ក្រសួងសុខាភិបាលបញ្ចប់ជាបន្ទាន់នូវប្រព័ន្ធគ្រប់គ្រងសុខភាពសម្រាប់អ្នកចូល។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដឹកនាំកម្លាំងសុខាភិបាលមូលដ្ឋានដើម្បីគ្រប់គ្រងនិងតាមដានសុខភាពជនអន្តោប្រវេសន៍នៅតាមមូលដ្ឋាន; ណែនាំឱ្យប៉ូលីសសម្របសម្រួលនិងចាត់ចែងចលនាស្របតាមបទបញ្ជាបង្ការជំងឺរាតត្បាត។

ក្រសួងសុខាភិបាលនិងគណៈកម្មាធិប្រជាជនគ្រប់ជាន់ថ្នាក់ដឹកនាំគ្រប់មណ្ឌលពិនិត្យនិងព្យាបាលវេជ្ជសាស្ត្រនិងមណ្ឌលថែទាំដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទប្បញ្ញត្តិបង្ការជំងឺរាតត្បាត។

បញ្ឈប់ប្រតិបត្តិការរបស់គ្រឹះស្ថានដែលមិនធានានូវលក្ខខណ្ឌសុវត្ថិភាព។

ក្រសួងសុខាភិបាលទទួលខុសត្រូវជាចម្បងនិងសម្របសម្រួលជាមួយក្រសួងនិងសាខាពាក់ព័ន្ធក្នុងការពិនិត្យនិងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពីការបង្ការជំងឺរាតត្បាតដល់សាលារៀន គ្រឹះស្ថាន កន្លែងស្នាក់នៅ ការដឹកជញ្ជូនសាធារណៈ រោងចក្រ ការិយាល័យជាដើមដើម្បីឱ្យសមនឹងស្ថានភាពថ្មី; ក្រសួងសុខាភិបាលទទួលខុសត្រូវជាចម្បងនិងសម្របសម្រួលជាមួយក្រសួងព័ត៌មាននិងគមនាគមន៍ និងក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការធ្វើឱ្យប្រសើរនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានយ៉ាងឆាប់រហ័សដើម្បីតាមដានការអនុវត្តសេចក្តីណែនាំ។

ក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ណែនាំគ្រឹះស្ថាននានាឱ្យអនុវត្តតាមការណែនាំនិងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធផែនទីប្រឆាំងនឹងជំងឺរាតត្បាត ដោះស្រាយគ្រឹះស្ថានណាដែលមិនធានាបានសុវត្ថិភាព។

ក្រសួងសុខាភិបាល គណៈកម្មការប្រជាជនខេត្តនិងក្រុងត្រូវដឹកនាំជាបន្ទាន់នូវការបញ្ចប់ការបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកសម្រាប់ប្រជាជនទាំងមូល ដោយកំណត់អត្តសញ្ញាណក្រុមគោលដៅដែលងាយប្រឈមនឹងគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរប្រសិនបើឆ្លងមេរោគ COVID-19 ដើម្បីផ្តល់អាទិភាពដល់ការការពារ; ពន្លឿនការដាក់ពង្រាយការត្រួតពិនិត្យនិងការព្យាបាលពីចម្ងាយ និងការចុះឈ្មោះវេជ្ជសាស្រ្តតាមអនឡាញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់