Trending now

ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំពិសេសតាមអ៊ិនធឺរណែតអាស៊ាន - អាមេរិកស្តីពី COVID -19

05:15 | 25/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ២៤ ខែមេសា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងរដ្ឋមន្រ្តីការបរទេសអាស៊ាននិងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសតាមអ៊ិធឺរណែតរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន - អាមេរិកស្តីពី COVID - 19 ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវវៀតណាម​លោក​ Pham Binh Minh ថ្លែងក្នុងកិច្ចប្រជុំ។ (ប្រភព៖​ Baoquocte)

ផ្លាស់ប្តូរអំពីស្ថានភាពជំងឺរាតត្បាត រដ្ឋមន្រ្តីការបរទេសអាស៊ាននិងសហរដ្ឋអាមេរិកបានចែករំលែកការព្រួយបារម្ភអំពីការរីករាលដាលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនៃ COVID - 19 ទន្ទឹមនឹងនេះ ជូនដំណឹងអំពីបទពិសោធន៍នៃការឆ្លើយតបរបស់បណ្តាប្រទេសនិងតំបន់។ ផ្អែកលើមូលដ្ឋាននោះ បណ្តាប្រទេសបានផ្លាស់ប្តូរនិងឯកភាពគ្នាលើទិសដៅនិងវិធានការណ៍ជាច្រើនដើម្បីគ្រប់គ្រងនិងទប់ស្កាត់ COVID - 19 ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីសហការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងបញ្ហាតំបន់និងអន្តរជាតិជាច្រើនទៀត។

រដ្ឋមន្រ្តីទាំងអស់បានឯកភាពជំរុញការចែករំលែកព័ត៌មានបទពិសោធន៍ ការសម្របសម្រួលគោលនយោបាយនិងការកសាងសមត្ថភាពនាពេលអនាគតដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន។ ជាពិសេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការស្រាវជ្រាវវ៉ាក់សាំងនិងថ្នាំព្យាបាលខណៈពេលដែលធានាថាប្រទេសមានសិទ្ធិទទួលបានវ៉ាក់សាំងស្មើគ្នា។

បណ្តារដ្ឋមន្រ្តីបានសន្យាថានឹងជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតនិងសម្របសម្រួលសកម្មភាពនានាដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមបណ្តាលពីជំងឺនេះ។ ភាគីទាំងពីរបានអះអាងថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមបណ្តាលពីជំងឺនេះ ធានាស្ថិរភាពតម្លៃ រក្សាសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោក ជាពិសេសជាមួយទំនិញចាំបាច់និងពិភាក្សាអំពី វិធានការស្តារសេដ្ឋកិច្ចរយៈពេលវែងតាមរយៈកម្មវិធីភាពជាដៃគូស្តីពីការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ (PROSPECT) កម្មវិធីកំណើនសេដ្ឋកិច្ចគ្រប់ដណ្តាប់តាមរយៈការច្នៃប្រឌិតពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិច (IGNITE) ។

ទាល់ទងទៅលើស្ថានភាពក្នុងតំបន់និងអន្តរជាតិ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលប្រទេសនានាកំពុងផ្តោតការខិតខំប្រឹងប្រែងនិងធនធានរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាំបាច់ត្រូវរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ដោយផ្អែកលើច្បាប់និងបទបញ្ជា ធានាសន្តិភាពស្ថិរភាពសន្តិសុខនិងច្បាប់ក្នុងតំបន់។ បណ្តារដ្ឋមន្រ្តីបានលើកឡើងថា ច្រើនជាងពេលណាៗទាំងអស់ បណ្តាប្រទេសត្រូវបង្កើនទំនុកចិត្តនិងតម្លាភាព ជៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីលោក Pham Binh Minh បានជូនដំណឹងអំពីវិធានការដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្ត និងលទ្ធផលវិជ្ជមានដែលប្រទេសវៀតណាមត្រូវបានសម្រេចជាដំបូងក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាអាស៊ានបានបង្ហាញនូវការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត ជំរុញការសម្របសម្រួលនិងការឆ្លើយតបរួមគ្នាក្នុងស្មារតី “ភាពលម្អិតរមួតនិងការឆ្លើយតប” របស់អាស៊ានក្នុងឆ្នាំ ២០២០ ។

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានបញ្ជាក់ថាប្រទេសវៀតណាមនឹងពង្រឹងការសម្របសម្រួលរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងទៀតរួមមានសហរដ្ឋអាមេរិកអង្គការសុខភាពពិភពលោក (WHO) និងសហគមន៍អន្តរជាតិដើម្បីគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី Pham Binh Minh បានស្នើ ឲ្យ ប្រទេសនានាសហការគ្នា ជៀសវាងបណ្តាលផលប៉ះពាល់ដល់ភាពជោគជ័យនៃសង្គ្រាមរួមប្រឆាំងនឹង COVID - 19 ។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី Pham Binh Minh ក៏បានសង្កត់ធ្ងន់ថាក្នុងស្ថានភាពបច្ចុប្បន្នប្រទេសនានាត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាសន្តិភាពសន្តិសុខនិងស្ថេរភាពក្នុងតំបន់ បង្កើនសាមគ្គីភាពកសាងទំនុកចិត្តនិងគោរពច្បាប់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ