Trending now

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន

19:30 | 30/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ៣០ ខែមីនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro L. Locsin Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់ក្នុងបរីបទនៃជំងឺ Covid - 19 មានការអភិវឌ្ឍន៏ស្មុកស្មាញ។

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។ (ប្រភព៖​ Tuan Anh/baoquocte)

លោក​ Pham Binh Minh បានថ្លែងអំណគុញចំពោះការគាំទ្រនិងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ហ្វីលីពីននិងលោករដ្ឋមន្រ្តី Locsin សម្រាប់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ជាពីសេសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងជំងឺ Covid – 19។

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសម្តែងជំនឿថា ជាមួយនឹងការបេ្តជ្ងាចិត្តនិងការខិតខំប្រឹងប្រែងរួមគ្នានេះ វៀតណាមនិងហ្វីលីពីននិងបណ្តាប្រទេសសមាជិកអាស៊ាននឹងជំនេះនូវបញ្ហាប្រឈមឆាប់ៗ ហើយសេដ្ឋកិច្ច - សង្គមមានស្ថេរភាពនិងបន្តពង្រឹងដំណាក់កាលកសាងសមាគមន៏អាស៊ាន។

លោករដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន Teodoro L. Locsin Jr.​​ បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid – 19 ដែលប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក៏ដូចជាបណ្តាគំនិតជ្តួចផ្តើមលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះក្នុងក្របខ័ណ្ឌឆ្នាំអាស៊ាន​ ២០២០; បន្តសន្យានូវសម្របសម្រួលយ៉ាងជិតស្និទ្ធនិងគាំទ្រដល់វៀតណាមដើម្បីទទួលបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្រ្តៃរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអណត្តិ ២០២​០ - ២០២១។

រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរបានឯកភាព បន្តភាពខិតខំប្រឺងប្រែងរួមគ្នាដើម្បីធ្វើឲ្យស៊ីជម្រៅសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម -​​​ ហ្វីលីពីន លើគ្រុបវិស័យរួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ពាកណិជ្ជកម្ម វិនិយោគ និងសន្តិសុខស្បៀង ក្នុងបរិបទគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាតមានការអភិវឌ្ឍន៏ស្មុកស្មាញ ក៏ដូចជាបន្តបង្កើនសម្របសម្រូលលើបញ្ហាតំបន់និងអន្តរជាតិរួមទាំងបញ្ហាសមុទ្រខាងកើត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់