Trending now

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយគណៈប្រតិភូយុវជនរុស្ស៊ី

22:39 | 23/07/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយលោក Alexander Bugayev ប្រធានទីភ្នាក់ងារសហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការយុវជន ដែលលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ទទួលជួបជាមួយលោក Alexander Bugayev ប្រធានទីភ្នាក់ងារសហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការយុវជន (រូបថត VGP/Hai Minh)

ក្នុងជំនួបនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអបអរសាទរលោក Alexander Bugayev និងគណៈប្រតិភូយុវជនរុស្សីដែលធ្វើទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមវេទិកាយុវជនវៀតណាម - រុស្ស៊ី ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា ចំណងមិត្តភាពវៀតណាម - រុស្ស៊ីដែលមានប្រពៃណីដ៏យូរលង់ណាស់មកហើយ ដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើតមូលដ្ឋានគ្រឹះ ហើយត្រូវបានប្រជាជនច្រើនជំនាន់នៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ ដើម្បីចំណងនេះ ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជាតិទាំងពីរ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេលកន្លងទៅ ប្រទេសទាំងពីរ តែងតែអនុវត្តន៍ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ក្នុងនោះ មានដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ី លោក Putin, នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev និងដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថាបក្សនិងរដ្ឋវៀតណាមជានិច្ចកាល យកចិត្តទុកដាក់ពិសេសនិងតែងតែបង្កលក្ខណៈងាយស្រួលបំផុតដើម្បីយុវជននៃប្រទេសទាំងពីរជួបប្រាស្រ័យនិង សហប្រតិបត្តិការមិត្តភាពជាពិសេស លើកកំពស់ការយល់ដឹងនិងចែករំលែកបទពិសោធន៍ការងារជាដើម។

ទន្ទឹមជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការសម្របសម្រួលរៀបចំវេទិការយុវជនវៀត ណាម-រូស្ស៊ីជាលើកដំបូងនៅវៀតណាមរបស់ភ្នាក់ងារទទួលបន្ទុកយុវជននៃប្រទេសទាំងពីរ ក៏ដូចជាភ្នាក់ងារទទួលបន្ទុក ស្រ្តីនៃប្រទេសទាំងពីរបានរៀបចំដោយជោគជ័យនូវកម្មវិធីជួបប្រាស្រ័យរវាងស្ត្រីវ័យក្មេងវៀតណាម-រុស្ស៊ីជាលើកដំបូងនៅ វៀតណាមក្នុងឱកាសនៃការប្រារព្ធទិវារៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម ជាពិសេសគឺឆ្ពោះទៅខួបលើកទី ៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (១៩៥០-២០២០) ផងដែរ។

រូបថតៈ VGP/Hai Minh

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តីក៏បានសម្តែងសេចក្តីរីករាយ ចំពោះការដែលគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាមនិងភ្នាក់ងារហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការយុវជនទើបបានចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នាសម្រាប់ឆ្នាំ ២០១៩-២០២២ ដោយមានខ្លឹមសារជាក់ស្តែងដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរភាពជាអ្នកដឹកនាំវ័យក្មេង កិច្ចសហប្រតិបត្តិការរបស់សហគ្រិនវ័យក្មេង និងយុវជនស្ម័គ្រចិត្តជាដើម សំដៅបើកចេញដំណាក់កាលថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានស្នើថា ក្នុងរយៈពេលខាងមុខ យុវជននៃប្រទេសទាំងពីរនិយាយរួមនិងភ្នាក់ងារទទួលបន្ទុកយុវជននៃប្រទេសទាំងពីរនិយាយដោយឡែក នឹងបន្តសកម្មភាពជាក់ស្តែងដើម្បីរួមចំណែកពូនជ្រុំចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ។

អញ្ជើញជាការឆ្លើយតបវិញ លោក Alexander Bugayev បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានគាំទ្រសម្រាប់ការរៀបចំវេទិកាយុវជនវៀតណាម - រុស្ស៊ី ឆ្នាំ ២០១៩ ជាលើកដំបូងនៅទីក្រុងហាណូយ។

សូមគូសបញ្ជាក់ថា ព្រឹត្តិការណ៍វេទិកាយុវជនរួមជាមួយការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ ២០១៩-២០២២ នឹងជាមូលដ្ឋានគ្រឹះសម្រាប់យុវជននៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខនេះ។ នេះបើយោងតាមការអះអាងរបស់លោក Alexander Bugayev៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស