Trending now

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue អញ្ជើញចូលរួមវេទិការស្តីពីច្បាប់សហភាពសហករណ៍អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិក

17:44 | 18/04/2019 (ប្រភព៖ vovworld.vn)

នារសៀលថ្ងៃទី ១៧ ខែមេសានៅទីក្រុងហូជីមិញបានប្រារព្ធពិធីបើកវេទិកា ស្តីពីច្បាប់សហភាពសហករណ៍តំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ប្រតិភូជាតិនិងអន្តរជាតិជាង ៣០០ នាក់និងជាតំណាងសហភាពសហករណ៍ជាង១០០ មកពីប្រទេសនិងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៣៣ ដែលបានចូលរួមក្នុងវេទិកានេះ។

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថតៈ chinhphu.vn)

ដោយប្រធានបទ “ការបង្កើតក្របខ័ណ្ឌច្បាប់និងគោលនយោបាយងាយស្រួលដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសហករណ៍នៅក្នុងសតវត្សរ៍ទី ២១”ចែករំលែកបទពិសោធន៏នៃបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ក្នុងការបង្កើតបរិយា កាសងាយស្រួលនិងអភិវឌ្ឍប្រព័ន្ធអេកូសហករ ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាលនិងសកម្មភាពពីវិស័យសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន។ អង្គវេទិកាក៏បានស្នើឡើងនូវដំណោះស្រាយ ផែនការសកម្មភាព និងដំណើរការអនុវត្តជាក់ស្តែងនាប៉ុន្មានឆ្នាំខាងមុខ ក្នុងកម្រិតជាតិនិងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ទិដ្ឋភាពនៃវេទិកា (រូបថតៈ chinhphu.vn)

អញ្ជើញថ្លែងមតិក្នុងវេទិកា ឧបនាយករដ្ឋមន្ត្រី​លោក Vuong Dinh Hue បានសម្តែងនូវគោលបំណងថា៖ “ទាក់ទងនឹងក្របខ័ណ្ឌច្បាប់ ខ្ញុំសូមស្នើឲ្យវេទិកា ជួយចូលរួមបញ្ចេញមតិមួយចំនួនអំពីតួនាទីនៃការគ្រប់គ្រងរដ្ឋលើសហភាពសហករ ណ៍គួរយ៉ាងដូចម្តេច។ សហភាពសហករណ៍គឺជាអង្គការមួយដែលតំណាងឱ្យសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់អង្គការជាសមាជិក។ ក្នុងពេលបច្ចុប្បន្ននេះយើងអាចប្រគល់សិទ្ធឲ្យសហភាពសហករណ៍អនុវត្តន៍សេវាកម្មសាធារណៈមួយចំនួនដែលរៀបចំដោយរដ្ឋដែរឬអត់”។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ (រូបថតៈ chinhphu.vn)

ស្របគ្នានឹងវេទិកានេះគឺជាពិព័រណ៍ពាណិជ្ជកម្មសហករណ៍ ឆ្នាំ ២០១៩ ដោយមានស្តង់ជាង ៣៥០ ស្តង់ ដែលបង្ហាញផលិត ផលនិងសកម្មភាពជាច្រើន ក្នុងស្រុកនិងអន្តរជាតិដូចជាជប៉ុន តៃវ៉ាន់ (ចិន) ថៃ ម៉ាឡេស៊ី និងហ្វីលីពីនជាដើម៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស