Trending now

អាស៊ានអនុម័តលើគំនិតផ្ដួចផ្ដើម និងអាទិភាពទាំង ១០ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

14:04 | 04/03/2021

ថ្លែងនៅកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាង ស្អិតរមួតជាមួយប្រទេសអាស៊ានផ្សេងៗ ដើម្បីអនុវត្តគោលដៅរួមនៃសហគមន៍សេដ្ឋ កិច្ចអាស៊ាន។ ក្រៅពីនោះ វៀតណាមក៏បានចែករំលែកអំពីបទពិសោធន៍និងការខិតខំ ប្រឹងប្រែងគ្រប់គ្រងជម្ងឺ កូវីដ ១៩ សំដៅធានាគោលដៅសេដ្ឋកិច្ចខណៈដែលនៅតែ អនុវត្តយ៉ាងត្រឹមត្រូវនូវការសន្យានានាក្នុងក្របខ័ណ្ឌអាស៊ាននិងអាស៊ានបូក។

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចបណ្ដាប្រទេសសមាជិកអាស៊ានលើកទី២៧ (AEM 27 Retreat) ទើបតែបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ មីនា នៅប្រ៊ុយណេ។ អង្គប្រជុំបានអនុម័ត លើគំនិតផ្ដួចផ្ដើមនិងអាទិភាពចំនួន១០ស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលបានលើកឡើងដោយប្រទេសប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១។

គំនិតផ្ដួចផ្ដើមនិងអាទិ ភាពទាំងនេះត្រូវបានកសាងឡើង តាមទិសដៅស្នូលចំនួន៣៖ ការស្ដារឡើងវិញ ការផ្លាស់ប្ដូរឌីជិថល និងលក្ខណៈ ចីរភាព ដោយផ្ដោតសំខាន់ទៅលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល បច្ចេកវិទ្យាព័ត៌មាន រ៉ែ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ល។ អង្គប្រជុំ ក៏បានឯកភាពលើខ្លឹមសារពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងប្លុកក្នុងឆ្នាំ២០២១ ចំណុះវិស័យជាច្រើនដូចជា ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម វិនិយោគ ការជួយសម្រួលដល់ការធ្វើដំណើររបស់ពលករមានជំនាញ ការការពារអតិថិជន កម្ម សិទ្ធិបញ្ញា ពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ជាដើម។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្លុកវិញ បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានឲ្យដឹងថា នឹងខិតខំប្រឹងប្រែងជំរុញដំណើរការផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រម ព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) យ៉ាងឆាប់បំផុត ដើម្បីចូលរួម ចំណែកដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពី វិបត្តិ កូវីដ ១៩។

ថ្លែងនៅកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាង ស្អិតរមួតជាមួយប្រទេសអាស៊ានផ្សេងៗ ដើម្បីអនុវត្តគោលដៅរួមនៃសហគមន៍សេដ្ឋ កិច្ចអាស៊ាន។ ក្រៅពីនោះ វៀតណាមក៏បានចែករំលែកអំពីបទពិសោធន៍និងការខិតខំ ប្រឹងប្រែងគ្រប់គ្រងជម្ងឺ កូវីដ ១៩ សំដៅធានាគោលដៅសេដ្ឋកិច្ចខណៈដែលនៅតែ អនុវត្តយ៉ាងត្រឹមត្រូវនូវការសន្យានានាក្នុងក្របខ័ណ្ឌអាស៊ាននិងអាស៊ាន+ ផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់