Trending now

អាស៊ាន ៣៧៖ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង RCEP

14:11 | 15/11/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាតាមប្រព័ន្ធវិដេអូនៃបណ្តាប្រទេសដែលចូលរួមក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ - RCEP ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាតាមប្រព័ន្ធវិដេអូនៃបណ្តាប្រទេសដែលចូលរួមក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ - RCEP ។ (រូបថត៖ baoquocte)

ចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំអាស៊ាននិងបណ្តាប្រទេសអាស៊ានអូស្ត្រាលីចិនជប៉ុនកូរ៉េខាងត្បូងនូវែលហ្សេឡង់និងអគ្គលេខាធិការអាស៊ាន។

ថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខាលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាបន្ទាប់ពីការចរចារអស់រយៈពេល ៨ ឆ្នាំអាស៊ាននិងបណ្តាប្រទេសដៃគូបានបញ្ចប់បន្ទុកការងារយ៉ាងច្រើនដើម្បីត្រៀមសម្រាប់រយៈពេលថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម។

ទន្ទឹមនឹងដំណើរការអាស៊ានជំរុញការកសាងសហគមន៍សេដ្ឋកិច្ចបណ្តាប្រទេសជាដៃគូតែងតែអមដំណើរអាស៊ានដើម្បីកសាងតំបន់ប្រកបដោយស្ថេរភាពនិងជំរុញកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពរួមគ្នា។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនេះជាការកត់សម្គាល់ដែលបណ្តាប្រទេសអាស៊ានដែលមានតួនាទីស្នូលរបស់ខ្លួនរួមជាមួយបណ្តាប្រទេសដៃគូបានដាក់មូលដ្ឋានគ្រឹះសម្រាប់រយៈពេលនៃកិច្ចសហប្រតិបត្តិការថ្មី គ្រប់ជ្រុងជ្រោយ វែងឆ្ងាយ ឆ្ពោះទៅមុខ ប៉ុន្តែក៏ស្របជាមួយនឹងកម្រិតអភិវឌ្ឍន៍នៃប្រទេសទាំងអស់នៅក្នុងតំបន់។

ក្នុងឋានៈជាប្រធានអាស៊ាន ២០២០ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាននិងប្រទេសជាដៃគូចំពោះអគ្គលេខាធិការអាស៊ានដែលបានខិតខំប្រឹងប្រែងមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកនាយករដ្ឋមន្រ្តីក៏បានសម្តែងការអបអរសាទរក្នុងនាមថ្នាក់ដឹកនាំនៃប្រទេសដែលចូលរួមក្នុងកិច្ចចរចាកិច្ចព្រមព្រៀង RCEP ដើម្បីផ្ញើការអបអរសាទរដល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអ្នកចរចានិងបុគ្គលិកលេខាធិការដ្ឋានអាស៊ានដែលបានប្រឹងប្រែងឥតឈប់ឈរដើម្បីសម្រេចបានលទ្ធផលថ្ងៃនេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជឿជាក់ថាកិច្ចព្រមព្រៀង RCEP នឹងត្រូវបានផ្តល់សច្ចាប័ននិងចូលជាធរមាននាពេលខាងមុខដែលរួមចំណែកដល់ការគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត Covid-19 និងនាំមកនូវវិបុលភាពរួមដល់ប្រជាជន និងអាជីវកម្មនៃប្រទេសសមាជិកទាំងអស់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: baoquocte)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ