Trending now

អាស៊ាន - អូស្រ្តាលីពិភាក្សាអំពីវិធានការណ៍ឆ្លើយតបនឹងកូវិដ១៩

11:06 | 20/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានស្នើទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអូស្ត្រាលីក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ធានាការគាំទ្រដល់ពលរដ្ឋនៃប្រទេសនីមួយៗដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវិដ១៩ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung។​ (ប្រភព៖ TTXVN)

នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អនុរដ្ឋមន្រ្តីការបរទេសក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងអាស៊ាន - អូស្រ្តាលីដែលជាលើកទី ១ ធ្វើឡើងតាមអ៊ិនធរណេតបន្ទាប់ពីភាគីទាំងពីរត្រូវពន្យាពេលវេទិកានេះយោងតាមទម្លាប់ដែលបានគ្រោងទុកកាលពីខែមីនា ឆ្នាំ ២០២០ នៅប្រទេសអូស្ត្រាលីដោយសារស្ថានភាពស្មុគស្មាញនៃជំងឺរាត្បាតកូវិដ​១៩ ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យឡើងវិញនូវដំណើរការនៃកិច្ចសហប្រតិបត្តិការនិងពិភាក្សាពីវិធានការណ៍នានាដើម្បីលើកកម្ពស់ភាពជាដៃគូអាស៊ាន - អូស្រ្តាលី រួមទាំងការទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាតកូវដិ១៩ និងពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងក្នុងតំបន់ដែលមានផលប្រយោជន៍រួម។

ផ្លាស់ប្តូរអំពីស្ថានភាពនៃជំងឺរាតត្បាត បណ្តាប្រទេសអាស៊ាននិងអូស្រ្តាលីបានចែករំលែកនូវការព្រួយបារម្ភរបស់ពួកគេអំពីការរីករាលដាលយ៉ាងឆាប់រហ័សនិងការវិវត្តដ៏ស្មុកស្មាញនៃជំងឹរាតត្បាតកូវិដ​១៩ ។ ធ្វើបចប្បន្នភាពព័ត៌មានថ្មីៗអំពីវិធានការណ៍និងបទពិសោធន៍ឆ្លើយតបនឹងជំងឺរាតត្បាត។

ថ្លែងនៅក្នុងវេទិកានេះក្នុងនាមជាប្រធានអាស៊ាន អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក​ Nguyen Quoc Dung បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងយ៉ាងសកម្មនិងទាន់ពេលវេលារបស់អាស៊ានក្នុងស្មារតី «ភាពស្អិតរមួតនិងការឆ្លើយតប» ។ សហការយ៉ាងជិតស្និតជាមួយដៃគូក្នុងការដោះស្រាយជាមួយបញ្ហាកូវិដ​១៩ ទន្ទឹមនឹងនេះដែរកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីជំងឺនេះ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung បានបញ្ជាក់ថាទន្ទឹមនឹងការខិតខំដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាតកូវិដ១៩ វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាននិងដៃគូរួមទាំងអូស្រ្តាលីដើម្បីព្យាយាមរក្សាសកម្មភាពនានារបស់អាស៊ាន តាមរយៈទម្រង់តាមអ៊ិនធរណេត បន្តជំរុញការតំរង់ទិសនិងអាទិភាពនៃកិច្ចសហប្រតិបត្តិការដែលបានដាក់ចេញក្នុងឆ្នាំ ២០២០ ពន្លឿនការអនុវត្តចក្ខុវិស័យសហគមន៍ ២០២៥ ពង្រឹងយន្តការរបស់អាស៊ាន ការអភិវឌ្ឍអនុតំបន់មេគង្គ ការពង្រីកភាពជាដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក​ Nguyen Quoc Dung បានស្នើការតំរង់ទិសនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអូស្រ្តាលីក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ធានានូវការគាំទ្រដល់ប្រជាជននៃប្រទេសនិមួយៗ ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាតកូវិដ១៩។ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការរៀបចំផែនដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការទាញយកប្រយោជន៍ពីកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលមានស្រាប់ក្រោមក្របខ័ណ្ឌអាស៊ាន - អូស្ត្រាលីក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

លោក Nguyen Quoc Dung ក៏បានសង្កត់ធ្ងន់ផងដែរថាក្នុងគ្រាលំបាកទាំងនេះ ប្រទេសនានាត្រូវកែលម្អចំណងសាមគ្គីភាព កសាងជំនឿទុកចិត្ត និងគោរពច្បាប់ ធានានូវបរិយាកាសសន្តិភាពនិងសន្តិសុខ បង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់