Trending now

អាមេរិកចង់ដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍

09:04 | 28/02/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc និងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (អាមេរិក) បានពិភាក្សាជាមួយលោក David Marchick នាយកស្តីទីនៃទីភ្នាក់ងារហិរញ្ញវត្ថុអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc (រូបថត៖ baoquocte)

ក្នុងកិច្ចពិភាក្សានេះ លោក Marchick បានសង្កត់ធ្ងន់ថា DFC ចង់ដើរតួយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ដោយផ្ដល់អាទិភាពសម្រាប់អនុតំបន់ទន្លេមេគង្គ។ DFC នឹងផ្តោតលើការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញការវិនិយោគលើគម្រោងថាមពលបៃតង និងជួយតំបន់អាស៊ីអាគ្នេយ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 តាមរយៈការពង្រឹងប្រព័ន្ធសុខាភិបាល និងការចែកចាយវ៉ាក់សាំង។ ក្រៅពីនេះ DFC ក៏នឹងជួយសហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យកសិកម្ម និងអប់រំផងដែរ ... ព្រមទាំងសហការជាមួយដៃគូនានា ដូចជាជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងតៃវ៉ាន់ (ចិន) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃគំរោងវិនិយោគ។ លោក Marchick បានឲ្យដឹងថា DFC និងវៀតណាមនៅមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។

ថ្លែងក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានស្នើឲ្យរដ្ឋាភិបាលអាមេរិកបន្តជួយគាំទ្រដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងអនុតំបន់មេគង្គដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព និងលើកកម្ពស់សមត្ថភាពក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មឌីជីថល និងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាគម្រោងអាកាយានដ្ឋាន Long Thanh គម្រោងផ្លូវល្បឿនលឿននិងការអភិវឌ្ឍថាមពលកកើតឡើងវិញ ឧស្ម័នធម្មជាតិ LNG ។

លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឲ្យអាមេរិកជួយគាំទ្របណ្តាប្រទេសអាស៊ានទទួលបានប្រភពវ៉ាក់សាំង COVID-19 និងបន្តជំរុញការវិនិយោគតាមទ្រង់ទ្រាយភាពជាដៃគូសាធារណៈ ឯកជន (PPP) និងតាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាមេរិក - អាស៊ាន៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស