Trending now

អាទិភាពចំនួន៥ និងកិច្ចប្រជុំចំនួន ៣០០ នឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃឆ្នាំ អាស៊ាន ២០២០

22:50 | 18/11/2019 (ហេង វុធ្ធី)

យុគសម័យ - អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានឲ្យដឹងថា ប្រទេសវៀតណាមនឹងលើកកម្ពស់អាទិភាពចំនួន ៥ និងរៀបចំកិច្ចប្រជុំនិងសកម្មភាពប្រមាណ ៣០០ នៅក្នុងក្របខ័ណ្ឌនៃឆ្នាំអាស៊ាន ២០២០។

អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung (រូបថត៖ baoquocte.vn)

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានស្តីពីឆ្នាំប្រធានអាស៊ានរបស់វៀតណាមក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung អគ្គលេខាធិការគណៈកម្មាធិការជាតិអំពីអាស៊ានឆ្នាំ ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ លោក Nguyen Quoc Dung បានលើកឡើងថា វៀតណាមនឹងទទួលតួនាទីជាប្រធានអាស៊ានបន្តវេនជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ ២០២០ ខាងមុខនេះ។ ហេតុដូច្នេះ ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានអត្ថន័យសម្រាប់អាស៊ាននិយាយរួម និងសម្រាប់វៀតណាមនិយាយដោយឡែក។ ឆ្នាំអាស៊ាន ២០២០ គឺជាឆ្នាំសំខាន់មួយ សម្រាប់ការត្រួតពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេ ស្តីពីការកសាងសហគមន៍អាស៊ាន ២០២៥។ ចំពោះវៀតណាមវិញ នេះក៏ជាព្រឹត្តិការណ៍សំខាន់មួយ ដែលកត់សម្គាល់រយៈពេល ២៥ ឆ្នាំដែលវៀតណាមជាសមាជិកភាពនិងអមដំណើរជាមួយអាស៊ានផងដែរ។ ឆ្នាំ ២០២០ វៀតណាមក៏ចាប់ផ្តើមកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ វៀតណាមនឹងប្តេជ្ញាចិត្តនិងផ្តល់អាទិភាពយ៉ាងខ្ពស់បំផុត ចំពោះការអនុវត្តប្រកបដោយជោគជ័យនិងរួមចំណែកកសាងសហគមន៍អាស៊ានកាន់តែជិតស្និទ្ធនិងរឹងមាំដោយឈរលើមូលដ្ឋាននៃការបន្តទទួលបាននូវលទ្ធផលពីប្រធានអាស៊ាននៅបណ្តាឆ្នាំមុនៗ ព្រមទាំងពង្រីកបទពិសោធន៍ជាក់ស្តែងក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំ សំខាន់ៗកាលពីមុននោះផងដែរដូចជាអាស៊ានឆ្នាំ១៩៩៨ និងឆ្នាំ២០១០ រួមទាំង APEC ឆ្នាំ២០១៧ជាដើម។

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ baoquocte.vn)

ជាមួយប្រធានបទ“ ការផ្សារភ្ជាប់និងបន្សំាំដោយម្ចាស់ការ” ប្រទេសវៀតណាមមានបំណងចង់បង្កើនសមត្ថភាពអាស៊ាន ដើម្បីបន្សំាំខ្លួនដោយមានភាពម្ចាស់ការ និងមានប្រសិទ្ធភាពទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃស្ថានភាពពិភព លោកនិងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងផងដែរ។

លោក Nguyen Quoc Dung បានក៏បានឲ្យដឹងទៀតថា ក្នុងឆ្នាំវៀតណាមធ្វើជាប្រធាន អាស៊ាន ២០២០ នេះ វៀតណាមនឹងជំរុញអាទិភាពចំនួន ៥ រួមមាន៖ លើកកម្ពស់តួនាទីរបស់អាស៊ាននិងរួមវិភាគទានយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថានសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់; ជំរុញការតភ្ជាប់ក្នុងតំបន់ លើកកំពស់ការបន្សាំនិងទាញយកប្រយោជន៍ពីឱកាសឧស្សាហកម្ម ៤.០; លើកកម្ពស់មនសិកាក្នុងសហគមន៍ និងអត្តសញ្ញាណអាស៊ាន; ជម្រុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ល៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន