Trending now

អាកាសធាតុត្រជាក់ខ្លាំងនឹងចាប់ផ្តើមមាននៅភូមិភាគជើងនៃប្រទេសវៀតណាម

14:37 | 07/01/2021 (ប្រែសម្រូលនិងសរុបដោយវិច្ឆិកា)

យុគសម័យ - ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬមានឮវត្តមានក្នុងប្រទេសវៀតណាម ពិសេស នៅភាគខាងជើង និង ភាគកណ្តាលវៀតណាម ជ្រាបថា អាកាសធាតុត្រជាក់ខ្លាំងនៅវៀតណាមនឹងចាប់ផ្តើមមាននៅភូមិភាគជើង ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ជាមួយនឹងបណ្តាខេត្តតាមតំបន់ភ្នំ ភាគខាងជើងមានព្រឹល និងសំណើម ឬអ័ព្ទ។

អាកាសធាតុត្រជាក់ខ្លាំងនឹងចាប់ផ្តើមមាននៅភូមិភាគជើងនៃប្រទេសវៀតណាម ។

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬមានឮវត្តមានក្នុងប្រទេសវៀតណាម ពិសេស នៅភាគខាងជើង និង ភាគកណ្តាលវៀតណាម ជ្រាបថា យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧត្តុនិយម និងជលសាស្រ្ត (ព័ត៌មាន Viet Nam News ចេញផ្សាយថ្ងៃទី៧ ខែមករា ឆ្នាំ២០២១) បានឱ្យដឹងថា អាកាសធាតុត្រជាក់ខ្លាំងនឹងចាប់ផ្តើមមាននៅភូមិភាគជើង ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ជាមួយនឹងបណ្តាខេត្តតាមតំបន់ភ្នំ ភាគខាងជើងមានព្រឹល និងសំណើម ឬអ័ព្ទ។

បណ្តាខេត្តដែលនឹងទទួលធាតុអាកាសត្រជាក់ខ្លាំងមាន ខេត្ត Lao Cai, Tuyen Quang , Ha Giang, Cao Bang, Bac Kan និង Lang Son ជាមួយសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យអង្សាសេ នៅតាមតំបន់ភ្នំខ្ពស់ៗ។ក្នុងឈូងសមុទ្រតុងកឹង តាមតំបន់ឆ្នេរភាគកណ្តាល និងតំបន់ខាងត្បូងវៀតណាម គេព្យាករណ៍ថាផ្ទៃទឹកមានខ្យល់ខ្លាំង ជាមួយរលកអាចមានកំពស់ពី៣ ដល់៥ ម៉ែត្រ។

អ្នកជំនាញបានព្យាករណ៍ថា អាកាសធាតុត្រជាក់នឹងបន្តគ្របដណ្តប់វៀតណាមជាតំណាក់ៗ ពីពេលនេះ រហូតដល់ខែកុម្ភៈ ដែលមួយតំណាក់កាលអាចមានពី ៧ ដល់ ១០ ថ្ងៃ។សេចក្តីដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរមានវត្តមានក្នុងទីក្រុងហាណូយ និងភាគខាងជើង ឬ ភាគកណ្តាល ឬមានបំណងអញ្ជើញធ្វើដំណើរឆ្លងកាត់ ឬអញ្ជើញទៅទីក្រុងហាណូយ ឬភាគខាងជើងនៃប្រទេសវៀតណាម មេត្តាយកចិត្តទុកដាក់ការពារសុខភាពពីអាកាសធាតុចុះត្រជាក់។

ក្នុងករណីបន្ទាន់ សូមទំនាក់ទំនងលោក សុជាតិ (+៨៤ ៩៦ ៥៧៥៦៥៧២) លេខាធិការទី២៕

(ប្រែសម្រូលនិងសរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: Royal Embassy of Cambodia to Vietnam)

(ប្រែសម្រូលនិងសរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់