Trending now

អនុសាសន៍ស្តីពីការកែទម្រង់នឹងជួយឲ្យវៀតណាមទទួលបានផលប្រយោជន៍យ៉ាងពេញលេញពីកិច្ចព្រមព្រៀង EVFTA

07:36 | 20/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៩ ខែឧសភា ធនាគារពិភពលោកប្រចាំនៅវៀតណាម (WB) បាននិយាយថា ធនាគារពិភពលោកទើបតែបានចេញផ្សាយរបាយការណ៍ស្តីពី “ ការពង្រឹងធ្វើសមាហរណកម្មអន្តរជាតិនិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម” ។

លោក Ousmane Dione នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅវៀតណាម (រូបថត៖ vnanet)

វៀតណាមចាំបាច់ត្រូវបញ្ចប់ក្របខ័ណ្ឌច្បាប់និងលើកកំពស់សមត្ថភាពក្នុងការអនុវត្តកិច្ចព្រមព្រៀង ដើម្បីទទួលបានផលប្រយោជន៍យ៉ាងពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA)។ នេះគឺជាអនុសាសន៍មួយដែលត្រូវបានធនាគារពិភពលោក (WB) លើកឡើងក្នុងរបាយការណ៍នាពេលថ្មីៗនេះ កាលពីថ្ងៃទី ១៩ ឧសភាក្រោមចំណងជើងថា “ ការពង្រឹងធ្វើសមាហរណកម្មអន្តរជាតិនិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ។

យោងតាមរបាយការណ៍នេះ គេបានប៉ាន់ស្មានថាការទាញយកផលប្រយោជន៍ពីពន្ធអនុគ្រោះដែលត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀង EVFTA អាចជួយឲ្យ GDP របស់វៀតណាមកើនឡើង ២,៤% ហើយការនាំចេញកើនឡើង ១២% នៅឆ្នាំ ២០៣០ ព្រមទាំងមានមនុស្សចំនួន ១០០.០០០ - ៨០០.០០០ នាក់បន្ថែមទៀតនឹងរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០៣០ផងដែរ។ អត្ថប្រយោជន៍ទាំងនេះគឺចាំបាច់ណាស់ដើម្បីរក្សាបាននូវលទ្ធផលសេដ្ឋកិច្ចវិជ្ជមាន ខណៈដែលប្រទេសវៀតណាមនេះកំពុងទប់ស្កាត់នឹងការរីករាល ដាលនៃជំងឺ COVID-19 ផងដែរ។

របាយការណ៍ក៏បានអះអាងថាអត្ថប្រយោជន៍ពីការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីដូចជា EVFTA និងកិច្ចព្រមព្រៀង CPTPP គឺកាន់តែកើនឡើងជាច្រើនថែមទៀតប្រសិនបើវៀតណាមអនុវត្តរបៀបវារៈស្តីពីការធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងនិតិវិធីគ្រប់ជ្រុងជ្រោយ ដើម្បីប្រកាន់ខ្ជាប់ទៅតាមបទប្បញ្ញត្តិដែលមិនពាក់ព័ន្ធនឹងពន្ធគយក្នុងកិច្ចព្រមព្រៀងទាំងនេះ។ ទន្ទឹមនឹងនេះដែររបាយការណ៍បានប៉ាន់ប្រមាណថាការកែទម្រង់ទាំងនេះនឹងបង្កើត “ការជំរុញផលិតភាព” ដែលជួយបង្កើនផលិតផលក្នុងស្រុកសរុបឡើងដល់ ៦,៨% បើប្រៀបធៀបនឹងសេណារីយ៉ូមូលដ្ឋានដែលបានរំពឹងទុកនៅឆ្នាំ ២០៣០ផងដែរ។

លោក Ousmane Dione នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅវៀតណាមបានអះអាងថាប្រសិនបើធ្វើសកម្មភាពយ៉ាងប្តូផ្តាច់ ដើម្បីបង្រួមគម្លាតនៃសមត្ថភាពអនុវត្តនិងភាពស្របច្បាប់នោះ វៀតណាមអាចទាញយកបាននូវផលប្រយោជន៍ជាអតិបរមានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ​ ដោយប៉ាន់ស្មានថានឹងទទួលបាន កំរិតធំសម្បើមដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ