Trending now

អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung ជួបធ្វើការនៅអង់គ្លេសអំពីករណីអ្នកស្លាប់ចំនួន ៣៩ នាក់

10:03 | 07/11/2019 (ប្រភព៖ vovworld.vn)

នៅក្នុងជំនួបទាំងនេះ អនុរដ្ឋមន្រ្តី លោក To Anh Dung បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់អាជ្ញាធរអង់គ្លេសក្នុងរយៈពេលកន្លង មកនិងអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។

អនុរដ្ឋមន្រ្តីការបេទេស លោក To Anh Dung ធ្វើការជាមួយរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកបញ្ហាជនអន្តោប្រវេសន៍ លោកស្រី Seema Kennedy (រូបថត Soha)

បន្តបេសកកម្មនៅអង់គ្លេសដើម្បីសម្របសម្រួលការងារលើករណីអ្នកស្លាប់ ចំនួន ៣៩ នាក់ នៅតំបន់ Essex ភាគឥសាននៃទីក្រុងឡុងដ៍នោះ នាថ្ងៃទី ៥ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានអញ្ជើញជួបធ្វើការជាមួយមន្រ្តីរដ្ឋាភិបាលអង់គ្លេសច្រើនរូប ដូចជា រដ្ឋលេខាធិការក្រសួងការបរទេសប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក Heather Wheeler; រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកបញ្ហាជនអន្តោប្រវេសន៍ លោកស្រី Seema Kennedy; ចៅក្រមទទួលបន្ទុកករណី លោកស្រី Caroline Beasley-Murray និងអគ្គនាយកនៃក្រសួងការបរទេសទទួលបន្ទុកបញ្ហាសកលនិងសេដ្ឋកិច្ច Menna Rawlings។

នៅក្នុងជំនួបទាំងនេះ អនុរដ្ឋមន្រ្តី លោក To Anh Dung បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់អាជ្ញាធរអង់គ្លេសក្នុងរយៈពេលកន្លងមកនិងអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីកំណត់អត្តសញ្ញាណ ជនរងគ្រោះ។ លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អាជ្ញាធរវៀតណាមនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារពលរដ្ឋនិងស្នើអោយភាគីអង់គ្លេសជួយឧបត្ថម្ភក្នុងដំណើរការនេះ។

អនុរដ្ឋមន្រ្តី លោក To Anh Dung ក៏បានស្នើឱ្យភាគីអង់គ្លេស ពន្លឿនដំណើរការស៊ើបអង្កេត ដាក់ទណ្ឌកម្មយ៉ាងតឹងរឹងចំពោះអ្នកដែលត្រូវទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។ ទន្ទឹមនឹងនោះពង្រឹងការសម្របសម្រួលជាមួយវៀតណាមក្នុងការទប់ស្កាត់ឧក្រិដ្ឋជនបញ្ជូនជនចំណាកស្រុកខុសច្បាប់៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍