Trending now

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី

10:19 | 19/09/2018 (ព័ត៌មាននិងរូបថតៈ Duong Tri/ បកប្រែដោយ មិញអាញ់)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសសហព័ន្ធរុស្ស៊ីនិងចូលរួមវេទិកានារីអាស៊ី-អឺរ៉ុបលើកទី២ នារសៀលថ្ងៃទី១៨ខែកញ្ញា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតរួមទាំងតំណាងជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅសហព័ន្ធរុស្ស៊ីផងដែរ។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពិធី

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh បានជម្រាបជូនលោកស្រីអនុប្រធានរដ្ឋនិងប្រតិភូអមដំណើរអំពីសកម្មភាពរបស់ស្ថានទូតក៏ដូចជាអំពីស្ថានភាពរបស់សហគន៍ជនវៀតណាមនៅរុស្ស៊ី ព្រមទាំងការអភិវឌ្ឍយ៉ាងល្អប្រសើ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ជាពិសេស គឺក្រោយពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong កាលពីដើមខែកញ្ញាកន្លងទៅ។

អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតនិងបងប្អូនជនវៀតណាមនៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានជូនដំណឹងនូវស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ពោលគឺក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះ សេដ្ឋកិច្ចរបស់វៀតណាមមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដោយទទួលបានកំណើន៧,០៨% ជាកំណើនខ្ពស់បំផុតក្នុងអំឡុងពេល១១ឆ្នាំកន្លងទៅនៅវៀតណាម។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី

លោកស្រីអនុប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ ស្ថានទូតវៀតណាមបន្តពង្រីកនូវសិទ្ធិទទួលបានដើម្បីបន្តរួមចំណែកជាមួយបក្សនិងរដ្ឋ ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យទទួលបានផ្លែផ្កាថែមទៀត៕

(ព័ត៌មាននិងរូបថតៈ Duong Tri/ បកប្រែដោយ មិញអាញ់)

(ព័ត៌មាននិងរូបថតៈ Duong Tri/ បកប្រែដោយ មិញអាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស