Trending now

អ្នកជំនាញធនាគារពិភពលោក (World Bank ) វិភាគពីការស្តារឡើងវិញ នៃ“ ផ្កាយភ្លឺ” របស់វៀតណាម ក្នុងស្ថានភាពរីករាលដាលនៃជំងឺ Covid-19

17:57 | 01/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅលើ blog ធនាគារពិភពលោក (WB) ប្រធានសេដ្ឋវិទូលោក Jacques Morisset បានវាយតម្លៃនូវការអាថ៌កំបាំងចំពោះការស្តារខឿនសេដ្ឋកិច្ចវៀតណាមឡើងវិញ ក្នុងស្ថានភាពរីករាល ដាលនៃជំងឺ Covid-19 ។

ផ្លូវនានានៃរដ្ឋធានីHa Noi មានប្រជាជន​យ៉ាងច្រើនកុះករ បន្ទាប់ពីការកាត់បន្ថយគម្លាតសង្គមបានធូរស្រាល នៅចុងខែមេសា។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងរយៈពេល ៦ ខែដែលខ្ញុំបានរស់នៅរដ្ឋធានី Ha Noi ខ្ញុំបានសង្កេត​ដោយ​ផ្ទាល់ភ្នែក ​ប្រទេសដែលត្រូវបានគេចាត់ទុកថាជា“ អព្ភូតហេតុ​សេដ្ឋកិច្ច​ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក” ។ ដូចនៅក្នុងអត្ថបទ​ដែល​ចេញផ្សាយលើ Financial និង The Washington Post ការ​ទប់ស្កាត់នៃ​ការរីករាលដាលជំងឺ Covid-19 ប្រកបដោយជោគជ័យ​របស់​វៀតណាម ដែលបានផ្តល់ឱ្យខ្ញុំនូវឱកាស ដើម្បីមើលឃើញ​អំពីប្រទេសនេះ​យ៉ាង​ច្បាស់​បំផុត។

សេដ្ឋកិច្ចមានការស្តារឡើងវិញគួរឱ្យកត់សម្គាល់

ចាប់តាំងពីចុងខែមេសា រដ្ឋាភិបាលវៀតណាមបាន​កាត់បន្ថយការ​រក្សា​គម្លាតសង្គម អនុញ្ញាតឱ្យបើកសាលារៀន​ និងសកម្មភាពស្តារអាជីវកម្ម​ឡើងវិញ។ ជីវិតបានវិល​មក​ភាពធម្មតាដូចមុនពេល​ជំងឺ Covid-19 ​រីករាលដាល​ ដែលបានបង្ហាញដោយសន្ទស្សន របស់ Google នាពេល​ថ្មីៗនេះកើនឡើង ១៣% នៅពាក់កណ្តាលខែមេសានិងសប្តាហ៍ទី ២ នៃខែឧសភា។ រហូតមកដល់បច្ចុប្បន្ននេះ​ដូចជាប្រជាជនវៀតណាម ភាគច្រើន ដែលមានអារម្មណ៍ពេញចិត្ត​នឹងការគ្រប់គ្រង​ជំងឺរាតត្បាត ដូច្នេះ​ខ្ញុំក៏មានអារម្មណ៍ធូរស្បើយដែរ។

យោងតាមការព្យាករណ៍ចុងក្រោយរបស់ធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងស្តារឡើងវិញក្នុងរយៈពេល ៦ ខែឆ្នាំ ២០២០ ។

ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅតែរក្សាបានអត្រាកំណើនគួរឱ្យចាប់អារម្មណ៍ ៣,៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ សេដ្ឋកិច្ចនាំចេញដែលជាប្រៀបខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាមនៅតែកំពុងអភិវឌ្ឍយ៉ាងស្វាហាប់។ ទំហំពាណិជ្ជកម្មនៃការនាំចេញក្នុងរយៈពេល ៤ ខែដើមឆ្នាំកើនឡើង ៥%។ ក្រៅពីនេះវិនិយោគិនបរទេសបន្ត​ហូរចូលវៀតណាម​ចាប់ពីខែមករា​ដល់ខែមេសាមានការវិនិយោគផ្ទាល់ពីបរទេសជាង ១២ ពាន់លាន​ដុល្លារ។ សេដ្ឋកិច្ចវៀតណាមទាំងមូលនៅតែមានការស្តារឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងគ្រាលំបាកនេះ។

សំណាងតិចតួចជាមួយអាថ៌កំបាំងរាប់មិនអស់

ហេតុអី​ សេដ្ឋកិច្ចវៀតណាមអាចស្តារឡើងវិញអព្ភូតបែបនេះ? អ្នកខ្លះអាចចាត់ទុកថាវាជាសំណាង។ មិនខុសទេ​ ប្រសិនបើ​ ការផ្ទុះឡើងនៃជំងឺ Covid-19 កើតឡើងនៅ Shenzhen គឺមិនមែន​នៅ ​Wuhan ទេ ​ខ្សែសង្វាក់តម្លៃពិភពលោក​នៃ​វិស័យអេឡិចត្រូនិច​ដ៏សំខាន់​របស់វៀតណាមនឹងរងផលប៉ះពាល់គួរឱ្យកត់សម្គាល់។

ដូចគ្នានេះដែរ ប្រទេសវៀតណាមនឹងរងផលប៉ះពាល់​ប្រសិនបើ​ប្រទេសនេះ​ជាប្រទេសនាំចេញ​កប្បាស​ឬប្រេងធំជាងគេ​នៅលើ​ពិភពលោក ​ដោយសារតែ​តម្លៃអន្តរជាតិនៃទំនិញទាំងនេះ​បាននិងកំពុង​ធ្លា​ក់ចុះយ៉ាងខ្លាំង នាពេលថ្មីៗនេះ។ ជាភ័ព្វសំណាងណាស់​ ទំនិញ​នាំចេញសំខាន់​របស់វៀតណាមគឺអង្ករ ហើយមុខទំនិញនេះ​បានកើន​ឡើង ២០% នៅលើទីផ្សារពិភពលោក ចាប់តាំងពីចុងខែកុម្ភៈ។

ប៉ុន្តែត្រូវតែនិយាយថា ប្រទេសវៀតណាមបាន​មានសកម្មភាព​ឆ្លាត​ណាស់​។ ដូចប្រទេសដទៃទៀតដែរ រដ្ឋាភិបាលនៃប្រទេស វៀតណាមបានអនុវត្តកញ្ចប់គោលនយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រ​ដល់ប្រជាជននិងអាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ទោះយ៉ាងណា ការឆ្លើយតបរបស់រដ្ឋាភិបាលវៀតណាម​ ចំពោះជំងឺរាតត្បាត Covid-19 បង្ហាញពី​ប្រសិទ្ធភាព​នៃការរួមបញ្ចូលចក្ខុវិស័យ​និងជាក់ស្តែង។

ទោះបីជាវិសយនាំចេញមានភាពស្វាហាប់ក៏ដោយ ក៏សេដ្ឋកិច្ចឌីជីថល​របស់ប្រទេសវៀតណាមនៅតែមានការធ្លាក់ចុះ។ ឆ្លើយតបទៅនឹងវិបត្តិ Covid-19 រដ្ឋាភិបាលបានចាប់ផ្តើម​ធ្វើកំណែទម្រង់ជាបន្តបន្ទាប់​ដោយចាប់ផ្តើមពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងពិចារណា​លើការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈ​ប្រព័ន្ធទូទាត់អេឡិចត្រូនិកថ្មី ។

ប្រឈមមុខនឹងបញ្ហាប្រឈម វៀតណាមបាននិងកំពុងលើកកម្ពស់​ប្រពៃណី​យូរអង្វែង​នៃការរៀបចំ​សម្រាប់ស្ថានភាពអាក្រក់បំផុត​ ខណៈ​ពេលដែលការអនុវត្តកំណែទម្រង់សំខាន់ៗនិងផ្លាស់ប្តូរទៅរកបរិបទថ្មី។ សង្ឃឹមថាបទពិសោធន៍របស់វៀតណាមអាចជាមេរៀនសម្រាប់ប្រទេសនានាដែលមិនទាន់បានត្រៀមខ្លួនសម្រាប់វិបត្តិនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់