Trending now

អតិរេកនាំចេញរបស់វៀតណាមសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិក

11:00 | 31/05/2020

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាមចេញផ្សាយកាលពីថ្ងៃទី ២៩ ខែឧសភា បានអោយដឹងថា ទំហំនាំចេញទំនិញរបស់វៀតណាមក្នុងរយៈពេល ៥ ខែដើមឆ្នាំសម្រេចបានជាង ៩៩,៣ ពាន់លានដុល្លារអាមេរិកហើយការនាំចូលសម្រេចបាន ៩៧,៤ ពាន់លានដុល្លារអាមេរិក។

រូបតំណាង។

ហេតុដូច្នេះ «ជញ្ជីងពាណិជ្ជកម្ម»នៃទំនិញក្នុងរយៈពេល ៥ ខែមានអតិរេកនាំចេញសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិក។ មានទំនិញចំនួន ១៧ មុខដែលមានទំហំពាណិជ្ជកម្មនាំចេញសម្រេចលើសពី ១ ពាន់លានដុល្លាររួមមាន៖ ទូរស័ព្ទនិងគ្រឿងបន្លាស់; អេឡិចត្រូនិច កុំព្យូទ័រ វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន ស្បែកជើង និងផលិតផលឈើជាដើម។ ទាក់ទងនឹងទីផ្សារទំនិញនាំចេញ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៥ ខែនៃដើមឆ្នាំនេះ។ បន្ទាប់មកគឺប្រទេសចិន អឺរ៉ុប សហភាពអឺរ៉ុប អាស៊ាន ជប៉ុននិងកូរ៉េខាងត្បូង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស