Trending now

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ចង់ជួយវៀតណាមទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់

09:34 | 29/10/2020

នារសៀលថ្ងៃទី ២៧ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាតាមទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair នាយកប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair ដើម្បីការផ្លាស់ប្តូរជាសកល។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair ដើម្បីការផ្លាស់ប្តូរជាសកល (រូបថត៖ baoquocte.vn)

នៅកិច្ចសន្ទនា លោក Tony Blair អតីតនាយករដ្ឋមន្រ្តីអង់គ្លេសបានលើកឡើងពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនសាជីវកម្ម Oracle (ប្រទេសអាមេរិក) ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងសុខាភិបាលឌីជីថលនៅវៀតណាម ដើម្បីឆ្លើយតបនឹងរោគរាតត្បាត Covid-19 ។ លោកអតីតនាយករដ្ឋមន្រ្តី Tony Blair បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសធ្វើពាណិជ្ជកម្មនៅវៀតណាម ដែលកំពុងមានការរីកចម្រើនដោយឥតឈប់ឈរ។ ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 និងកិច្ចព្រមព្រៀង EVFTA ចូលជាធរមានជាផ្លូវការនោះ វៀតណាមកំពុងជាចំណុចភ្លឺក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ លោក Tony Blair មានគោលបំណងចង់ជួយវៀតណាមក្នុងការទាក់ទាញលំហូរវិនិយោគដែលមានគុណភាពខ្ពស់នាពេលខាងមុខ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះលោកអតីតនាយករដ្ឋមន្រ្តី Tony Blair ដែលខិតខំរួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម និងអង់គ្លេស ក៏ដូចជាការផ្តល់យោបល់ និងផ្តល់អនុសាសន៍គោលនយោបាយដល់វៀតណាមក្នុងវិស័យមួយចំនួនដូចជា ការទាក់ទាញ FDI ការអនុវត្តទម្រង់ភាពជាដៃគូឯកជនសាធារណៈ (PPP) ក្នុងរយៈពេលកន្លងមក។ លោករដ្ឋមន្រ្តី Pham Binh Minh បានសម្តែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការទាក់ទាញវិនិយោគិនបរទេសដែលមានគុណភាពខ្ពស់ ឆ្ពោះទៅរកគម្រោង FDI ដោយប្រើបច្ចេកវិទ្យាខ្ពស់ និងបង្កើតមជ្ឈមណ្ឌលផ្លាស់ថ្មីនវានុវត្តន៍ ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) និងមានទំនាក់ទំនងជាមួយប្រព័ន្ធធុរកិច្ចក្នុងស្រុក តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍឧស្សាហកម្មជំនួយ៕


(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន