Trending now

អចិន្ត្រៃយ៍គណៈលេខា លោក Tran Quoc Vuong អញ្ជើញទៅបំពេញទស្សន កិច្ចនៅ Vientian ប្រទេសឡាវ

21:55 | 10/10/2018

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ នាថ្ងៃទី១០ខែតុលា សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍ គណៈលេខា លោក Tran Quoc Vuong បានអញ្ជើញទៅទស្សនាខេត្ត Vientiane ប្រទេសឡាវ។

សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍ គណៈលេខា លោក Tran Quoc Vuong បានអញ្ជើញទៅទស្សនាខេត្ត Vientiane ប្រទេសឡាវ (រូបថតៈ TTXVN)

លោក Tran Quoc Vuong បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Vientiane ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិត និងពោរពេញទៅ ដោយមិត្តភាពនិងភាតរភាព ព្រមទាំងសំដែងក្តីជំនឿជាក់ថាបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Vientiane នឹងអនុវត្តឲ្យបានជោគជ័យនូវគោលដៅនៃសេចក្តី សម្រេចចិត្តក្នុងមហាសន្និបាតលើកទី១០នៃបក្សប្រជាជនបដិវត្តន៍ឡាវនិងសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី៥បក្ខភាគខេត្តដែលបានដាក់ចេញ និងកសាង ខេត្ត Vientiane ឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា និងប្រជាជនកាន់តែ មានសុភ មង្គលសម្បូរធូរធារផងដែរ។ ទន្ទឹមនឹងនេះ លោក Tran Quoc Vuong ក៏វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភគ្នា ទៅវិញទៅមករវាង ខេត្ត Vientiane និងបណ្តាខេត្តក្រុងរបស់វៀតណាមក្នុង រយៈពេលកម្លងមក ហើយសំដែងក្តីសង្ឃឹមថានាពេលខាងមុខ ខេត្ត Vientiane បន្តពង្រីកនិងលើក កម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើនជាមួយខេត្ត Hai Duong - Yen Bai – Nghe An – ទីក្រុង Hai Phong និងខេត្តក្រុងមួយចំនួនទៀត របស់ វៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ