Trending now

អង្គការអន្តរជាតិបញ្ជូនការគាំទ្រដល់ប្រជាជននៅតំបន់ភាគកណ្តាលប្រទេសវៀតណាមដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ

23:13 | 28/10/2020 (បកប្រេដោយសាមេត)

យុគសម័យ - រហូតមកដល់ពេលនេះ អង្គការអន្តរជាតិរួមទាំង UNDP, UNICEF និង ADB បានបញ្ជូនការគាំទ្រដល់ប្រជាជននៅតំបន់ភាគកណ្តាលដែលរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗនេះ ដោយមានតម្លៃសរុបជិត ៣ លានដុល្លារ។

នាព្រឹកថ្ងៃទី ២៦ ខែតុលា យោងតាមព័ត៌មានពីការិយាល័យរដ្ឋាភិបាលបានឱ្យដឹងថា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានធ្វើការជាមួយអង្គការអន្តរជាតិធំៗមួយចំនួនដែលកំពុងប្រតិបត្តិការនៅវៀតណាមរួមមាន៖ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) អង្គការស្បៀងអាហារនិងកសិកម្មអង្គការសហប្រជាជាតិ (FAO) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីស្ថានភាពទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម។

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ធ្វើការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិមួយចំនួន។ រូបថតៈ VGP / Nhat Bac

ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung តំណាងអង្គការអន្តរជាតិនានាបានអះអាងថា នឹងរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងការអំពាវនាវសុំជំនួយពីអង្គការអន្តរជាតិដើម្បីរួមដៃគ្នាជំនះរាល់ការខូចខាតដែលបង្កឡើងដោយ គ្រោះមហន្តរាយធម្មជាតិ។

លោកស្រី Rana Flowers តំណាងអង្គការ UNICEF និង FAO ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា លោកស្រីបានប្រមូលថវិកាចំនួន ១៦០.០០០ ដុល្លារដើម្បីផ្តល់ជំនួយបន្ទាន់ស្តីពីទឹក អនាម័យផ្ទាល់ខ្លួន អនាម័យបរិស្ថាន សុខភាព អាហារូបត្ថម្ភនិងការអប់រំ។ តំណាងអង្គការ UNICEF ក៏បានសន្យាបន្តគាំទ្រដល់ប្រជាជនវៀតណាមលើវិស័យមួយចំនួនដូចជា ទឹកស្អាត អនាម័យ អាហារូបត្ថម្ភ សុខភាពស្ត្រីនិងកុមារ…

លោកស្រី Caitlin Wiesen តំណាងអង្គការ UNDP ប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីសាងសង់ផ្ទះចំនួន ៣២០០ ខ្នងប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដែលបាននាំមកនូវលទ្ធផលជាវិជ្ជមានក្នុងការធានាដល់ការរស់នៅរបស់ប្រជាជនក្នុងអំឡុងពេលមានទឹកជំនន់ ហើយបានអះអាងថា ក្នុងរយៈពេលខាងមុខនេះ ពួកគេនឹងបន្តសម្របសម្រួលជាមួយមូលនិធិអាកាសធាតុបៃតងនិង ADB ដើម្បីអនុវត្តកម្មវិធីស្រដៀងគ្នានៅវៀតណាម ជាមួយនឹងដើមទុនប្រមាណ ៣០ លានដុល្លារដើម្បីជួយប្រជាជនទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។

លោក Andrew Jeffries នាយក ADB ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា បន្ទាប់ពីដំណើរស្ទង់មតិលឿនស្តីពីការខូចខាតនិងតម្រូវការជំនួយសម្រាប់ប្រជាជននៅភាគកណ្តាលវៀតណាមនាពេលកន្លងមក ADB កំពុងពិចារណាចាប់ផ្តើមកញ្ចប់ជំនួយបន្ទាន់ចំនួន ៣ លានដុល្លារអាមេរិក។ ។ លោក Andrew Jeffries បានបញ្ជាក់ថា ADB នឹងជំរុញឱ្យមានការអនុម័តមុនកាលកំណត់នៃកញ្ចប់ជំនួយនេះ។

ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃពី ADB, UNICEF, UNDP និងអង្គការអន្តរជាតិដែលបានផ្តល់ឱ្យប្រទេសវៀតណាមដើម្បីជំនះការបាត់បង់ជីវិតនិងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីឥទ្ធិពលនៃទឹកជំនន់នាពេលថ្មីៗនេះ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី នាពេលខាងមុខនេះ ក្រៅពីជំនួយបន្ទាន់ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាជន ទីភ្នាក់ងារអន្តរជាតិនិងអង្គការនានាគួរតែសម្របសម្រួលជាមួយក្រសួង សាខានិងមូលដ្ឋានដើម្បីឱ្យមានកម្មវិធីនិងគម្រោងគាំទ្ររយៈពេលយូរអង្វេងដើម្បីប្រជាជនអាចស្ដារផលិតកម្មឡើងវិញនិងធ្វើឲ្យមានស្ថេរភាពក្នុងជីវិត៕

(បកប្រេដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រេដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់