Trending now

អង្គការ Zhishan ប្រគល់់អាហារូបករណ៍លើកដំបូងដល់សិស្សជិត ៦០០ នាក់នៅ Thue Thien Hue

13:41 | 01/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ អង្គការសប្បុរសធម៌ Zhishan Foundation បានប្រគល់អាហារូបករណ៍លើកដំបូងដែលមានប្រាក់ចំនួនជិត ៤៣៥ លានដុងដល់សិស្សចំនួន ៥៩៧ នាក់នៅខេត្ត Thua Thien Hue។

អង្គការ Zhishan បានប្រគល់អាហារូបករណ៍ជាង ៤០០ លានដុងដល់សិស្សនៅ Thua Thien Hue ។

ដើម្បីលើកទឹកចិត្តនិងជួយសិស្សឱ្យជំនះពីការលំបាកបន្ទាប់ពី ៣ ខែប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីវិលត្រឡប់មកសាលារៀនវិញ នាពេលថ្មីៗនេះ មូលនិធិគាំពារកុមារ Thua Thien Hue ការិយាល័យការងារយុទ្ធជនពិការនិងសង្គមកិច្ចនៃបណ្តាស្រុកបានសម្របសម្រួលជាមួយគំរោងអាហារូបករណ៍ជំនះការលំបាក Zhishan ដើម្បីរៀបចំប្រគល់អាហារូបករណ៍លើកដំបូង ក្នុងឆ្នាំ ២០២០ សម្រាប់សិស្សចំនួន ៥៩៧ នាក់នៅទីក្រុង Hue ។

៥៩៧ នាក់នៅ Thua Thien Hue ទទួលបានអាហារូបករណ៍ពីអង្គការ Zhishan។

ថវិកាសរុបក្នុងលើកនេះក្នុងឆ្នាំ ២០២០ មានចំនួន ៤៣៤.៩៩០.០០០ ដុង។ លើសពីនេះទៅទៀត អង្គការ Zhishan ក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មានពីការស្ទង់មតិអំពីស្ថានភាពការរៀនក្នុងឆ្នាំ ២០២០ រូបថតនិងកំពស់របស់សិស្សទាំងអស់ បូកសរុបចំនួនលិខិតថ្លែងអំណរគុណពីសិស្សថ្នាក់ទី ១២ និងការណែនាំអំពីនីតិវិធីបន្តទទួលអាហារូបករណ៍សម្រាប់សិស្សថ្នាក់ទី ១២ បន្ទាប់ពីប្រឡងជាប់សាកលវិទ្យាល័យ សាលាឧត្តមសិក្សា វិជ្ជាជីវៈវិទ្យាល័យ


អង្គការ Zhishan បានខិតខំប្រឹងប្រែងរួមដៃគ្នាដើម្បីនាំឱ្យសិស្សនូវការលើកទឹកចិត្តដើម្បីឈានឡើងនៅក្នុងជីវិតរស់នៅ ជំនះនូវស្ថានភាពលំបាក ព្រមជាមួយគ្នានេះ បានសង្ឃឹមថានៅអនាគត កុមារនឹងមានជីវិតប្រសើរ ហើយនឹងក្លាយជាមនុស្សដែលមាន មានប្រយោជន៍សំរាប់គ្រួសារនិងសង្គម។

សិស្សទទួលបានអាហារូបករណ៍របស់អង្គការ Zhishan។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់