Trending now

អគ្គលេខាបក្ស ​ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind

18:12 | 20/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគស័យ- ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងភរិយា ព្រមទាំងសមាជិកនៃគណៈប្រតិភូ បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៨។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញប្រធានាធិតីឥណ្ឌាលោក Ram Nath Kovind ត្រួតកងពល (រូបថតៈ VGP/Nhat Bac)

នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងភរិយា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឧឡារិកនៅវិមានប្រធានរដ្ឋ ដោយពិធីទទួលស្វាគមន៍ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងភរិយាបានអញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សារជាមួយប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind ផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងភរិយា អញ្ជើញជាអធិបតីពីធីទទួលស្វាគមប្រធានាធិបតីឥណ្ឌា លោក លោក Ram Nath Kovind និងភរិយា ផងដែរ (រូបថតៈ VGP/Nhat Bac)

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងឥណ្ឌានិងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានសង្កត់ធ្ងន់ អំពីភាពចំបាច់នៃការធ្វើឲ្យស៊ីជម្រៅថែមទៀត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា នៅក្នុងគ្រប់វិស័យ ដោយយល់ព្រមរក្សាយន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រួមទាំងឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខាមុននេះ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind (រូបថត៖ VGP/Nhat Bac)

ភាគីទាំងពីរបានព្រមព្រៀងចាត់ទុកថា វិស័យការពារជាតិនិងសន្តិសុខគឺជាសរសរដ៏មានសារៈសំ ខាន់មួយនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីដាក់ចេញរាល់គោលនយោបាយនិងវិធានការជាក់ស្ដែង ដើម្បីជម្រុញទំនាក់ទំនងពាណិជ្ជ កម្មទ្វេភាគីនិងឈានដល់សម្រេចបានតម្លៃពាណិជ្ជកម្មនាំចេញនាំចូលចំនួន១៥ពាន់លានដុល្លាអាមេរិកនា ពេលអនាគត។

រូបថតៈ VGP/Nhat Bac

ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind បានលើកឡើងថា លោករីករាយ ដែលបានជ្រើសរើសវៀតណាមជាគោលដៅដំបូងនៅក្នុងដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ាន។ វៀតណាមគឺជាសសរស្តម្ភយុទ្ធសាស្រ្តក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌានិងជាដៃគូសន្ទនាដ៏សំខាន់មួយនៅក្នុងអាស៊ាន។ លោកប្រធានាធិបតី Ram Nath Kovind បានជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងពីភាគីទាំងពីរ គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ នឹងក្លាយជាការពិត។ នៅចុងបញ្ចប់នៃជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារសហប្រតិបត្តិការចំនួន ៤។

អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind នៅក្នុងសន្និសីទកាសែត (រូបថតៈ vietnamnet)

បន្ទាប់មកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind បានអញ្ជើញជួបជាមួយអ្នកសារព័ត៌មានដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សានេះ។


(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់