Trending now

អគ្គលេខាបក្ស, ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអគ្គលេខាបក្ស, ប្រធានរដ្ឋឡាវ

12:33 | 10/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ៩ ខែសីហា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សរនិងជាប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Vorachith Bounnhang ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។

អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith (រូបថត៖ TTXVN)

ក្នុងជំនួបនេះ អគ្គលេខាបក្ស, ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស,ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានសម្តែងនូវសេចក្តីរីករាយដែលបានជួបគ្នាម្តងទៀត និងអបអរសាទរដោយស្មោះត្រង់នូវលទ្ធផលសំខាន់ៗដែលទទួលបាន ទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តដំណោះស្រាយរបស់មហាសន្និបាតនៃបក្សនីមួយៗ ព្រមទាំងបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនិងបក្សបដិវត្តឡាវ កិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុភូមិទាំងនៅវៀតណាមនិងឡាវ នឹងបន្តដណ្តើមបានសមិទ្ធិផលច្រើនជាងជាពុំខាន ជាពិសេស សម្រេចបានជោគជ័យនូវគោលដៅដែលបានកំណត់ ដោយមហាសន្និបាតរបស់គណបក្សនីមួយៗ ត្រូវបានដាក់ចេញ និងត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសនៃបក្សនីមួយៗផងដែរ។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេស រវាងវៀត ណាមនិងឡាវដែលបានរីកចម្រើនយ៉ាងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

ភាគីទាំងពីរបានអះអាងថា នឹងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរបានប្តេជ្ញាចិត្ត រក្សានិងពូនជ្រុំនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀត ណាមនិងឡាវអោយឡើងកំពស់ថ្មីនិង មរតក៌ទៅមនុស្សជំនាន់ក្រោយអំពីទំនាក់ទំនងសាមគ្គីភាពពិសេសនេះផងដែរ។

អគ្គលេខាបក្ស, ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបជាមួយអគ្គលេខាបក្ស, ប្រធានរដ្ឋឡាវលោក Bounnhang Vorachith (រូបថត៖ TTXVN)

អគ្គលេខាបក្ស, ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស, ប្រធានរដ្ឋឡាវលោក Bounnhang Vorachith បានជម្រាបជូនគ្នាទៅវិញទៅមក អំពីស្ថានភាពរបស់បក្សនីមួយៗ ប្រទេសនីមួយៗ នាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងការកសាងបក្សនិងការត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ដើម្បីឈានដល់មហាសន្និបាតបក្សទូទាំងប្រទេសនៃបក្សនីមួយៗ។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាគ្សាយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពពិភពលោកនិងតំបន់ ដែលកើតមានឡើងនាពេលថ្មីៗនេះ រួមទាំង ផ្លាស់ប្តូរវិធានការមួយចំនួនដើម្បីជំរុញទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម - ឡាវនាពេលខាងមុខផងដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍