Trending now

ហុងឌូរ៉ាសមានបំណងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

09:25 | 21/09/2020

នាថ្ងៃទី ១៨ ខែកញ្ញា នៅទីស្នាក់ការនៃស្ថានទូតហុងឌូរ៉ាស នៅទីក្រុង ម៉ិកស៊ិក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក និងសាធារណរដ្ឋហុងឌុរ៉ាស លោក Nguyen Hoai Duong បានជូនសារតាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជូនចំពោះប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូរ៉ាស លោក Juan Orlando Hernandez Alvarado តាមប្រព័ន្ធវីដេអូ។

ឯកអគ្គរដ្ឋទូត លោក Nguyen Hoai Duong ថ្លែងមតិក្នុងពិធីជូនសារតាំងតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)


ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hoai Duong បានសន្យា ធ្វើអស់ពីសមត្ថភាពរបស់ខ្លួន ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋាននៃក្រសួងការបរទេស និងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ ដើម្បីជំរុញឲ្យបានខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវៀតណាមនិងហុងឌុយរ៉ាស ជាពិសេសក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

រីឯខ្លួនវិញ លោកប្រធានាធិបតីហុងឌូរ៉ាស Juan Orlando Hernandez បានអះអាងថា លោកនឹងបញ្ជាណែនាំឲ្យក្រសួងការបរទេសហុងឌូរ៉ាស ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងពហុវិស័យជាមួយវៀតណាមផងដែរ៕



(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់