Trending now

សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២០ ស្ថិតក្នុងចំណោមក្រុមដែលមានកំណើនខ្ពស់បំផុតនៅលើពិភពលោក

08:44 | 20/11/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ជាមួយនឹងអត្រាកំណើន ២,៤% ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេចាត់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើពិភពលោកដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ ការព្យាករណ៍នៅឆ្នាំ ២០២១ ផលិតផលក្នុងស្រុកសរុបអាចហក់ឡើងដល់ ៦.៥ ភាគរយ។

លោកស្រី Era Dabla Norris ប្រធានក្រុមមាត្រា ៤ នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់ IMF

លោកស្រី Era Dabla Norris ប្រធានក្រុមមាត្រា ៤ នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់ IMF បាននិយាយថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ២,៤% នៅឆ្នាំនេះក្នុងចំណោមប្រទេសខ្ពស់បំផុតនៅលើពិភពលោកដោយសារតែការអនុវត្តន៍ វិធានការណ៍យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩។ យោងតាមលោកស្រី Norris គោលនយោបាយបង្រួបបង្រួមសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ននាពេលកន្លងមក បានធ្វើឱ្យវៀតណាមមានវិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ រហូតមកដល់ពេលនេះការឆ្លើយតបគោលនយោបាយសារពើពន្ធបានផ្តោតសំខាន់លើការគាំទ្រ ដល់អាជីវកម្មនិងគ្រួសារដែលងាយរងគ្រោះ។ វិធានការរបស់ធនាគាររដ្ឋក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនិងកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុជាបណ្តោះអាសន្នដោយធនាគាររដ្ឋ ក៏ជួយកាត់បន្ថយសម្ពាធសាច់ប្រាក់ងាយកាត់បន្ថយចំណាយដើមទុននិងធានាបាននូវឥណទានបន្តចរាចរ។

កំណើនសេដ្ឋកិច្ចនឹងឈានដល់ ៦.៥% នៅពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងអន្តរជាតិត្រឡប់មករកភាពប្រក្រតីវិញ។ ទន្ទឹមនឹងនេះអតិផរណាអាចជិតដល់គោលដៅ ៤% ។ តំណាង IMF បានបន្ថែមថាគួរតែផ្តល់អាទិភាពដល់ការកាត់បន្ថយបន្ទុកអនុវត្តតាមសហគ្រាសឯកជនក្នុងស្រុកធ្វើឱ្យប្រសើរឡើងនូវការទទួលបានធនធានដីធ្លី និងហិរញ្ញវត្ថុជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ