Trending now

សេដ្ឋកិច្ចរបស់វៀតណាមគឺជាចំណុចលេចធ្លោមួយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក

15:29 | 08/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមរបាយការណ៍ចុងក្រោយរបស់ Fitch Ratings បានឱ្យដឹងថា វៀតណាមគឺជាប្រទេសលេចធ្លោមួយនៅក្នុងទីផ្សារអាស៊ីដែលមានសមត្ថភាពស្តារសេដ្ឋកិច្ចឡើងវិញនិងការគ្រប់គ្រងជំងឺរាតត្បាត។

សេដ្ឋកិច្ចរបស់វៀតណាមគឺជាចំណុចលេចធ្លោមួយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក

យោងតាម ​​Fitch Rating វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបួននៅក្នុងសន្ទស្សន៍ Fitch នៅអាស៊ី - ប៉ាស៊ីហ្វិក ដែលត្រូវបានគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំនេះ។ ទិន្នន័យផ្លូវការបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី ២ ត្រូវបានគេប៉ាន់ស្មានថា បានកើនឡើងប្រមាណ ០,៤% ទោះបីជាការរីករាលដាលនៃជំងឺរាតត្បាត បានបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យទេសចរណ៍និងការនាំចេញក៏ដោយ។

អង្គការ Fitch បានឱ្យដឹងថា ទិន្នន័យនេះគឺស្របទៅនឹងការព្យាករណ៍កំណើន ២,៨% ពេញមួយឆ្នាំដែលត្រូវបានដាក់ចេញមុន។ អង្គការនេះបានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងបង្កើនល្បឿននៅឆ្នាំ ២០២១ នៅពេលដែលតម្រូវការខាងក្រៅ រួមទាំងការនាំចេញ ទេសចរណ៍នឹងងើបឡើងវិញ។

ក្រោយពីជំងឺរាតត្បាត COVID-19 វៀតណាមបានដាក់ចេញកញ្ចប់ជំនួយសេដ្ឋកិច្ចរាប់សែនកោដិដុងដើម្បីធ្វើស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត។ កញ្ចប់ជំនួយនេះរួមមានការពន្យារពេលពន្ធ ការកាត់បន្ថយពន្ធនិងការលើកលែងពន្ធ ក៏ដូចជាការគាំទ្រថវិកាដល់ពលករនិងក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ។ យោងតាមការប៉ាន់ស្មានរបស់អង្គការ Fitch សមាមាត្រនៃបំណុលទៅនៃរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ប្រហែល ៤២% នៅក្នុងឆ្នាំ ២០២០ ប៉ុន្តែចំនួននេះនៅតែទាបជាងតួលេខមធ្យមគឺ ៥៩% នៃប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ទុនវិនិយោគបរទេសរបស់វៀតណាមចាប់ពីឆ្នាំ ២០១២ ដល់ ២០១៩ ។

យោនងតាមលោកស្រី Sagarikia Chandra នាយករងនៃការត្រួតពិនិត្យឥណទានជាតិនៃអង្គការ Fitch Ratings បានមានប្រសាសន៍ថា “អង្គករា Fitch បានព្យាករណ៍ពីការងើបឡើងវិញរបស់វៀតណាមនៅឆមាសទី ២ នៃឆ្នាំនេះនិងឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់នាពេលខាងមុខត្រុវបានពឹងផ្អែកលើកត្តាជាច្រើន។ ទីមួយ តែងតែមានហានិភ័យនៃចំនួនករណីឆ្លងឡើងវិញ រារាំងសកម្មភាពសេដ្ឋកិច្ច។ ទីពីរ វៀតណាមគឺជាខឿនសេដ្ឋកិច្ចបើកចំហ ដូច្នេះនៅតែរងផលប៉ះពាល់ធ្ងន់ធ្ងរ ដរាបណាសេដ្ឋកិច្ចពិភពលោកនៅតែបិទ។ ទីបី នៅតែមានហានិភ័យនៃការខាតបង់ពីតំបន់អជីវកម្មរដ្ឋឬ ហានិភ័យនៃបំណុលមិនល្អពីវិស័យធនាគារក្នុងបរិបទនៃជំងឺរាតត្បាត”។

ធនាគាររដ្ឋក៏បានបន្ធូរបន្ថយគោលនយោបាយសារពើពន្ធដើម្បីគាំទ្រដល់សេដ្ឋកិច្ច។ បរិយាកាសអត្រាការប្រាក់ទាបនិងសម្ពាធរបស់រដ្ឋក្នុងការកាត់បន្ថយលក្ខខណ្ឌកំចីនឹងផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារ។ ក្នុងពេលជាមួយគ្នានោះ ការកំណើនសេដ្ឋកិច្ចយឺតនិងការរឹតត្បិតលើការកំចីក៏នឹងប៉ះពាល់ផងដែរ។ កត្តាទាំងនេះនឹងបង្ហាញពីភាពទន់ខ្សោយនៅក្នុងវិស័យធនាគារ ដូចជាប្រាក់កម្ចីដែលមានបញ្ហាបានធ្វើឱ្យអត្រារបស់វៀតណាមថយក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសេដ្ឋកិច្ចទំនងជានឹងផ្លាស់ប្តូរ។ វៀតណាមទទួលបានអត្ថប្រយោជន៍ពីការកើនឡើងថ្លៃដើមផលិតនៅចិននិងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ យោងតាមរបាយការណ៍របស់ការិយាល័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់អាមេរិកបានបង្ហាញថា ចំណែកទីផ្សារនាំចេញនៃវស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់របស់វៀតណាមនៅទីផ្សារអាមេរិកបានកើនឡើងពី ១២,៩% ទៅ ១៥,៥% ។ វៀតណាមក៏បានទាក់ទាញទុនវិនិយោគបរទេសចំនួន ៨,៧ ពាន់លានដុល្លារផងដែរ។

កិច្ចព្រមព្រៀង EVFTA នាពេលខាងមុខត្រូវបានគេរំពឹងថានឹងនាំមកនូវសញ្ញាវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចរបស់វៀតណាម

សេដ្ឋកិច្ចវៀតណាមក៏នឹងទទួលឥទ្ធិពលពីគោលនយោបាយរបស់ប្រទេសផ្សេងៗដែរ។ នាពេលថ្មីៗនេះ ផលប៉ះពាល់នៃកិច្ចព្រមព្រៀង EVFTA ដែលចូលជាធរមាននៅក្នុងខែសីហាខាងមុខ ក៏នាំមកនូវសញ្ញាវិជ្ជមានផងដែរ។ ទោះយ៉ាងណាក៏ដោយ យោងតាម Fitch វៀតណាមនៅតែត្រូវត្រៀមដោយម៉ត់ចត់ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍