Trending now

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងឡើងវិញក្រោយពីការរីករាលដាលនៃជំងឺកូវីដ១៩

15:50 | 04/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - សន្ទស្សន៍នៃផលិតកម្មឧស្សាហកម្មកើនឡើងជាង ១១% ការលក់រាយទំនិញបានកើនឡើង ១៧% ហើយថែមទាំងប្រាក់ចំណូលពីការស្នាក់នៅនិងសេវាកម្មអាហារមានការកើនឡើងជិត ៩៦% ជាដើម។

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងឡើងវិញក្រោយពីការរីករាលដាលនៃជំងឺកូវីដ១៩

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញសរុបរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណជិត ១៩៧ ពាន់លានដុល្លារអាមេរិក។ ប្រទេសវៀតណាមនៅតែមានកំរិតអតិរេកនៃការនាំចេញសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិកពោលគឺខ្ពស់ជាងតួរលេខឱនភាពចំនួន ២៥៦ លានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូលនិងនាំចេញក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានមានប្រសាសន៍ថា“នៅក្នុងខែឧសភាយើងក៏បានឃើញសញ្ញាខ្លះនៃការងើបឡើងវិញដែរប៉ុន្តែវាមិនទាន់ច្បាស់ទេ។ សម្រាប់វិស័យមុខទំនិញដូចជារម៉ាស់ការពារ និងឧបករណ៍វេជ្ជសាស្ត្រមានការកើនឡើងគួរឱ្យកត់សម្គាល់ជាពិសេសបន្ទាប់ពីមុខទំនិញទាំងនេះត្រូវបាននាំចេញដោយសេរីផងដែរ។ "

យោងតាមព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្តាប់តូចដែលមានកំណើនមានសញ្ញាបូកដោយមានអត្រា ២,៧%។ ទន្ទឹមនឹងនោះដែរ ធនាគារពិភពលោកក៏បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់ វៀតណាមនៅឆ្នាំ ២០២០ នឹងមានអត្រា ៤,៩% និងធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានព្យាករណ៍ថាមានអត្រា ៤,៨% ផងដែរ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងខែឧសភា នេះគឺជាកម្លាំងចលករសម្រាប់វៀតណាមដើម្បីសម្រេចបាននូវគោលដៅកំណើនដែលបានកំណត់៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស