Trending now

សេចក្តីប្រកាសអំពីបុណ្យសពអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh

16:28 | 28/04/2019 (ប្រភព៖ vovworld.vn)

អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh កើតនៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៩២០ នៅឃុំ Loc An ស្រុក Phu Loc ខេត្ត Thua Thien Hue ក្រោយរយៈពេលរងជំងឺដោយធ្ងន់ធ្ងរ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលក៏ដូចជាក្រុមគ្រួសារ ប៉ុន្តែដោយសារភាពចាស់ និងជំងឺធ្ងន់ធ្ងរពេច លោកបានទទួលមរណភាពនៅវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងហាណូយ។

មរណភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh ជាការបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជនវៀតណាម

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម សូមជម្រាបជូននូវដំណឹងថា លោកនាយឧត្តមសេនីយ៍ Le Duc Anh កើតនៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៩២០ នៅឃុំ Loc An ស្រុក Phu Loc ខេត្ត Thua Thien Hue ក្រោយរយៈពេលរងជំងឺដោយធ្ងន់ធ្ងរ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលក៏ដូចជាក្រុមគ្រួសារ ប៉ុន្តែដោយសារភាពចាស់ និងជំងឺធ្ងន់ធ្ងរពេច លោកបានទទួលមរណភាពនៅវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងហាណូយ។

លោកអញ្ជើញបានចូលរួមក្នុងសកម្មភាពបដិវត្តន៍នៅឆ្នាំ ១៩៣៧; ចូលរួមជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាមនៅខែឧសភាឆ្នាំ ១៩៣៨ ។ លោកជាអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ៤, ៥, ៦, ៧, ៨, លេខាគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៧, សមាជិកការិយាល័យនយោបាយ ននីតិកាលទី ៥, ៦, ៧, ៨; អចិន្ត្រៃយ៍ការិយាល័យនយោបាយ នីតិកាលទី៨, ប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ពីខែកញ្ញាឆ្នាំ ១៩៩២ ដល់ខែធ្នូឆ្នាំ ១៩៩៧; ទីប្រឹក្សារបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (ពីឆ្នាំ ១៩៩៧ ដល់ខែមេសា ២០០១)។ លោកធ្លាប់ជាសមាជិកសភា នីតិកាលទី ៦, ៨, ៩ ផងដែរ។

ឆ្លងកាត់រយៈពេលជាង ៨០ ឆ្នាំ ដែលចូលរូមសកម្មភាពនៃបដិវត្តន៍ លោកបានរួមចំណែកដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រជាជាតិ។ លោកត្រូវបានបក្ស និងរដ្ឋ ប្រគល់គ្រឿងឥស្សិរយយសផ្កាយមាស និងគ្រឿងឥស្សិរយយស ដ៏ថ្លៃថ្នូបំផុតរបស់វៀតណាមនិងអន្តរជាតិ។ មរណភាពរបស់លោក ជាការបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជនវៀតណាម។

ដើម្បីសម្តែងនូវការគោរពនិងនឹករលឹកចំពោះនាយឧត្តមសេនីយ៍ Le Duc Anh គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម; រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចរៀបចំបុណ្យសពរបស់នាយឧត្តមសេនីយ៍ Le Duc Anh តាមពិធីបុណ្យសពថ្នាក់ជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាប្រធានគណៈរៀបចំពិធីបុណ្យសពផងដែរ។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Le Duc Anh បានចាប់ផ្តើមពីម៉ោង១១ ថ្ងៃទី៣ខែឧសភាឆ្នាំ២០១៩ នៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។ ពិធីបញ្ចុះសពនឹងធ្វើឡើងនៅវេលា ម៉ោង ១៧ នាថ្ងៃដដែល នៅឈាបនដ្ឋានទីក្រុងហូជីមិញ។ ទូរទស្សន៍និងវិទ្យុសម្លេងវៀតណាមនឹងផ្សាយផ្ទាល់នូវពិធីគោរពវិញ្ញាណក្ខ័ន្ធ រំលឹកវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសពនាយឧត្តមសេនីយ៍ Le Duc Anh នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍