Trending now

សាររបស់លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ផ្ញើទៅកាន់សន្និសិទតាមប្រព័ន្ធអនឡាញស្តីពី សន្តិសុខនិងអាកាសធាតុ Berlin លើកទីពីរ

15:00 | 24/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៤ ខែមិថុនា លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានផ្ញើសារមួយទៅកាន់សន្និសីទតាមប្រព័ន្ធអនឡាញស្តីពី សន្តិសុខនិងអាកាសធាតុ Berlin លើកទីពីរ។

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh។ (រូបថត៖ cafef.vn)

ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយនៅក្នុងសម័យកាលរបស់យើង។ ផលប៉ះពាល់កាន់តែស្មុគស្មាញនិងការប្រែប្រួលអាកាសធាតុគំរាមកំហែងដល់ការរស់រានរបស់សហគមន៍និងប្រទេសជាច្រើន។ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យអស្ថិរភាពនិងជម្លោះកាន់តែធ្ងន់ធ្ងរ ដោយហេតុនេះអាចគំរាមកំហែងដល់ស្ថេរភាពនិងសន្តិសុខក្នុងតំបន់និងពិភពលោក។

គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានទេ។ បញ្ហាសកលដូចជាការប្រែប្រួលអាកាសធាតុតម្រូវឱ្យមានសកម្មភាពជាសកល។

យើងត្រូវអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុអន្តរជាតិក្នុងក្របខ័ណ្ឌនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុជាពិសេសពិធីសារក្យូតូនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលក្នុងនោះប្រទេសអភិវឌ្ឍន៍និងប្រទេសក្របបញ្ចេញឧស្ម័នជាច្រើនៗ គួរតែដើរតួនាទីនាំមុខក្នុងការអនុវត្តគោលដៅកាត់បន្ថយការក្របបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ការគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាពគួរតែពង្រឹង។ ជាពិសេសនៅក្នុងផ្នែកហិរញ្ញវត្ថុនិងការផ្ទេរបច្ចេកវិទ្យាអាកាសធាតុសម្រាប់ការបន្សាំនឹងការកាត់បន្ថយការក្របបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ហើយវាជាការសំខាន់ណាស់ដែលយើងផ្តោតលើការដោះស្រាយមូលហេតុនៃជម្លោះ ជាពិសេសគឺភាពក្រីក្រ អយុត្តិធម៌សង្គម យោធានិយមនិងការដែលមិនគោរពច្បាប់អន្តរជាតិ។

ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ។ ប្រទេសវៀតណាមគាំទ្រនិងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនៃសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនិងផលប៉ះពាល់ដល់សន្តិសុខ។ ជាពិសេស ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។

ប្រទេសវៀតណាមរំពឹងថា នឹងបន្តសម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសនៅជុំវិញពិភពលោក ដើម្បីខិតខំប្រឹងប្រែងអនុវត្តគោលដៅចុងក្រោយដែលគឺជាសន្តិភាព សន្តិសុខនិងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។

សូមអរគុណ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់