Trending now

សហរដ្ឋអាមេរិកប្រកាសផ្តល់កញ្ចប់ជំនួយបន្ទាន់ចំនួនជាង ១៨ លានដុល្លារដល់អាស៊ាន

17:17 | 03/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 សហរដ្ឋអាមេរិកបានផ្តល់ជំនួយវេជ្ជសាស្ត្រ និងមនុស្សធម៌បន្ទាន់ដល់ប្រទេសជាសមាជិកអាស៊ានចំនួន ១៨,៣ លានដុល្លារ ក្នុងនោះវៀតណាមទទួលបាន ៣ លានដុល្លារ។

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung ។ (រូបថត៖​ Tuoitre)

“ជាប្រទេសដើរតួនាទីឈានមុខគេក្នុងការទប់ទល់​ផ្នែក​មនុស្សធម៌ និង​វេជ្ជ​សាស្ត្រជាសកល​ក្នុងការប្រយុទ្ធប្រឆាំង​ Covid-19 សហរដ្ឋ​អាមេ​រិក​បាន​​អនុវត្តសកម្មភាព​​យ៉ាងឆាប់រហ័ស ដើម្បី​ជួយ​គាំទ្រ​ដល់​ដៃគូអា​ស៊ាន​​​​​របស់យើងក្នុងការប្រយុទ្ធ​ប្រឆាំងនឹង Covid-19។ ចាប់ពីពេល​ដែល​​​មាន​​​ការ​ផ្ទុះ​ឡើង​នៃជំងឺ Covid-19 ​​រដ្ឋាភិ​បាល​សហ​រដ្ឋ​អាមេ​រិក​បាន​ផ្តល់​ជំនួយ​​វេជ្ជសាស្ត្រ និងមនុ​ស្សធម៌​បន្ទាន់ដ​ល់ប្រទេស​សមាជិក​អាស៊ា​ន​ប្រមា​ណ ១៨,៣ លានដុល្លារអាមេរិក”។ នេះបើយោង​តាម​សេច​ក្តី​ជូន​ដំណឹង​របស់ក្រ​សួងការ​បរទេស​អាមេរិ​ក​ដែល​ប្រកាស​ដោ​យស្ថា​ន​ទូតអា​មេរិកប្រចាំនៅប្រទេសវៀតណាមកាលពីថ្ងៃទី ១ ខែមេសា​។

សហរដ្ឋអាមេរិកបច្ចុប្បន្ននេះជាប្រទេសដែលមានចំនួនករណីឆ្លង Co​vid-19 ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយ​ច្រើនជាង​ប្រទេសអ៊ីតា​លី អេ​ស្បាញ និងចិន។ រដ្ឋាភិបាលស​ហរដ្ឋ​អាមេរិក​បានប្រកាស​កញ្ចប់​ថ​វិ​កា​ស​ង្គ្រោះចំនួន ២០០០ ពាន់​លាន​ដុល្លា​រអាមេ​រិក ដើ​ម្បី​ជួយ​ប្រ​ជា​ជ​ន ​និង​​សហគ្រាស​ដែលរងការខូចខាត​ក្នុង​បរិបទ​ដែល​​ប្រធានាធិ​បតី ដូណា​ល់ ​ត្រាំ ​អំពាវនាវឲ្យចូលរួម​អនុវត្ត​គម្លាត​សង្គម​​រហូតដល់ដំណាច់​ខែមេ​សា​។

ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅតែបន្តកម្មវិធីជំនួយរបស់​ខ្លួន​​​​ដ​​ល់ប្រទេស​ក្រៅ។ យោងតាមព័ត៌មានពីក្រសួងការបរ​ទេស​អាមេ​រិ​ក គិតត្រឹមថ្ងៃទី ២៦ ខែមីនា សហរដ្ឋ​អាមេរិក​បានផ្ត​ល់កា​រវិ​និយោគទុន​​ដំ​បូង​ជិត ២៧៤ លានដុល្លារអាមេរិក​សម្រាប់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និងម​នុស្សធម៌បន្ទាន់ដើម្បីជួយបណ្តា​ប្រទេសដែលត្រូវការ ក្រៅ​ពី​ការ​ផ្តល់​​ជំនួយនេះ ប្រទេសនេះក៏​បាន​ផ្តល់ជំនួយ​ដល់​អង្គការពហុភាគី ​នា​នា​ដូ​ចជា WHO និង UNICEF ជាដើម។

នៅអា​ស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១៨,៣ លាន​ដុ​ល្លា​រអាមេរិកដល់​ប្រទេសមួយចំនួនដូចជា វៀតណាម កម្ពុជា ថៃ ... ប្រាក់​ទាំងនេះ​ត្រូវបាន​ប្រើដើម្បី​រៀបចំមន្ទីរពិសោធន៍​សម្រាប់ការធ្វើ​តេ​ស្ត​​រក Covid-19 ក្នុងខ្នាតធំ ការការពារការឆ្លងមេរោគ និងការផ្សព្វ​ផ្សាយ​​អំពីហានិភ័យនៃជំងឺរាតត្បាត។

នាថ្ងៃទី ១ ខែមេសា ភាគីទាំងពី​របាន​រៀបចំសន្និសី​ទ​តាមបណ្តាញ​អនឡាញរវាងមន្ត្រីជាន់ខ្ពស់អាស៊ាន - អាមេរិក​ ក្រោមអធិបតីភាព​​របស់លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung ប្រធានក្រុមការងារចំណុះ​ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និង​លោក David Stilwell ឧបការីរដ្ឋមន្ត្រី​ការបរទេ​សសហរ​ដ្ឋអាមេរិ​ក​ទទួ​ល​បន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ