Trending now

សហរដ្ឋអាមេរិកប្តេជ្ញាគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់នគបាលសមុទ្រនិងកងទ័ពជើងទឹកវៀតណាម

15:19 | 21/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សមាជិកសភាលោក Seth Moulton ប្រធានគណៈកម្មាធិការយោធាសភាអាមេរិកដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមបានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់នគបាលសមុទ្រនិងកងទ័ពជើងទឹកវៀតណាម។

លោក Seth Moulton និង លោក Do Ba Ty។ (ប្រភព៖​ quochoi.vn)


នាថ្ងៃទី ២០ ខែមករា នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាលោកឧត្តមសេនីយ៍ Do Ba Ty បានទទួលជួបគណៈប្រតិភូគណៈនៃគណៈកម្មាធិការយោធាសភាសហរដ្ឋអាមេរិកដឹកនាំដោយសមាជិករសភាលោក Seth Moulton ប្រធានគណៈប្រតិភូបានអញ្ជើនធ្វើបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

សម្តែងក្តីរីករាយចំពោះការស្វាគមន៍គណៈកម្មាធិការយោធាអាមេរិកដែលជាគណៈប្រតិភូមួយក្នុងចំណោមប្រតិភូដំបូងរបស់សហរដ្ឋអាមេរិកដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ អនុប្រធានរដ្ឋសភាលោក Do Ba Ty ជឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនៅលើភាគីទាំងបីនៃទ្វេភាគីតំបន់និងពិភពលោក។

អនុប្រធានរដ្ឋសភាបានវាយតម្លៃថាក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងវិស័យនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំ ការពារជាតិ និងសន្តិសុខ។

វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មឈានមុខគេ។

សហរដ្ឋអាមេរិកក៏មានសកម្មភាពជាក់ស្តែងជាច្រើនគាំទ្រការអនុម័តថវិកាដើម្បីជួយដោះស្រាយផលវិបាកនៃសង្គ្រាមនៅវៀតណាមនិងបញ្ហាផ្សេងៗទៀត។ ជាពិសេសឆ្នាំនេះក៏ជាឆ្នាំដែលប្រទេសទាំងពីរបានខួបអនុស្សាវរីយ៍លើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក (១២ កក្កដា ១៩៩៥ ដល់ ១២ កក្កដា ២០២០) លោក Do Ba Ty ក៏បានសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍កាន់តែខ្លាំងឡើងថែមទៀត។

នាពេលខាងមុខលោកអនុប្រធានរដ្ឋសភាបានស្នើហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ក្នុងការជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម ក្នុងនោះមានការបោសសំអាតគ្រាប់បែកនិងមីនបន្តបន្សាបជាតិពុលនៅព្រលានយន្តហោះ Bien Hoa និងបន្សុទ្ធបរិស្ថាន ជួយដល់ជនពិការនិងជនដែលឆ្លងវីរុសពណ៌ទឹកក្រូច គាំទ្រវៀតណាមក្នុងការកែលំអសមត្ថភាពនិងសកម្មភាពនៅសមុទ្រ ...

ប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងនៃទីភ្នាក់ងាររបស់រដ្ឋសភាលើគ្រប់វិស័យដូចជាជំរុញកម្មាភិបាល ផ្លាស់ប្តូរបទពិសោធន៍ ក្នុងការសម្រេចបញ្ហាសំខាន់ៗរបស់ប្រទេសការត្រួតពិនិត្យការងារច្បាប់។ ល។

លោក Seth Moulton បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចប្រកបដោយការគិតគូររបស់អនុប្រធានរដ្ឋសភាលោក Do Ba Ty ចំពោះគណៈប្រតិភូ និងលោកបានឲ្យដឹងថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺជាមូលដ្ឋានដើម្បីលើកកម្ពស់ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនាននិង សន្យាគាំទ្រការកសាងសមត្ថភាពឱ្យនគបាលសមុទ្រនិងកងទ័ពជើងទឹកវៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ