Trending now

សហគ្រាសពហុជាតិស្វែងរកការផ្គត់ផ្គង់ពីសហគ្រាសក្នុងស្រុក

14:50 | 06/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - លោក Nguyen Anh Thi ប្រធានគណៈគ្រប់គ្រងតំបន់បច្ចេកវិទ្យាទំនើបទីក្រុងហូជីមិញបានមានប្រសាសន៍ថា ចាប់តាំងពីខែមីនារហូតមកដល់ពេលនេះ សហគ្រាវិនិយោគផ្ទាល់ពីបរទេស (FDI) ពហុជាតិមួយចំនួនកំពុងរំខានអំពីសំភារៈនាំចូល ដូច្នេះពួកគេបានស្វែងរកសហគ្រាសក្នុងស្រុកដែលមានជំនាញក្នុងការផលិតសម្ភារៈនិងគ្រឿងបន្លាស់ដើម្បីជំនួសការផ្គត់ផ្គង់។

ផលិតផលជំនួយរបស់សហគ្រាសក្នុងស្រុកកំពុងត្រូវបានណែនាំដល់ដៃគូនិងសហគ្រាសនៅទីក្រុងហូជីមិញ។

យោងតាមលោក Nguyen Anh Thi នេះកំពុងបង្កើតឱកាសសម្រាប់សហគ្រាសឧស្សាហកម្មគាំទ្រក្នុងស្រុកដើម្បីចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងបង្កើនការប្រកួតប្រជែងរបស់ខ្លួនជាមួយសហគ្រាសដែលមានជំនាញក្នុងការផ្គត់ផ្គង់សម្ភារៈនិងក្រឿងបន្លាស់នៃវិស័យឧស្សាហកម្មគាំទ្រពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូងជាដើម ដើម្បីចូលទីផ្សារពិភពលោក។

លោក Nguyen Anh Thi បានឱ្យដឹងថា ដើម្បីជំរុញវិស័យឧស្សាហកម្មគាំទ្ររបស់វៀតណាមក្នុងការអភិវឌ្ឍនិងទាញយកប្រយោជន៍ពីឱកាសក្នុងបរិបទនៃជំងឺរាតត្បាត រដ្ឋាភិបាលបានស្នើនូវដំណោះស្រាយចំនួន ៣ យ៉ាងគឺ៖ វាយទម្លុះលើរបៀបរបប; លើធនធានមនុស្សដែលមានគុណភាពខ្ពស់; លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ នៅក្នុងដំណោះស្រាយ វាយទម្លុះលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា រដ្ឋាភិបាលបានផ្តោតលើការជំរុញការវាយទម្លុះក្នុងវិស័យឧស្សាហកម្មគាំទ្រ។ ពីព្រោះវិស័យឧស្សាហកម្មគាំទ្រនៅវៀតណាមមានសក្តានុពលជាច្រើនដើម្បីអភិវឌ្ឍដូចជា៖ ប្រភពធនធានច្រើនបរិបូរណ៍ កម្លាំងពលកម្មច្រើននិងតម្លៃថោក ផលិតភាពការងារកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាដើម។

យោងតាមមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញបានឱ្យដឹងថា ទីក្រុងនេះមានយន្តការនិងគោលនយោបាយជាច្រើនដើម្បីគាំទ្រសហគ្រាសនៅក្នុងវិស័យឧស្សាហកម្មគាំទ្រដើម្បីការអភិវឌ្ឍនិងពង្រីកទីផ្សារដើម្បីទាញយកសក្តានុពលនៃអាជីវកម្មនៅក្នុងឧស្សាហកម្មនេះក្នុងកំឡុងពេលនិងក្រោយជំងឺរាតត្បាត COVID-19។ ឧទាហរណ៍ ទីក្រុងបានចេញគោលនយោបាយឧបត្ថម្ភធនការប្រាក់ដើម្បីវិនិយោគលើរោងចក្រនិងបច្ចេកវិទ្យាផលិតកម្មថ្មីក្នុងរយៈពេល ៧ ឆ្នាំ ដោយមានប្រាក់កម្ចីអតិបរមា ២០០ ពាន់លានដុង/គម្រោង; តភ្ជាប់ការផ្គត់ផ្គង់និងតំរូវការផលិតផលរវាងសហគ្រាសនៃទីក្រុងជាមួយសហគ្រាសស្ថានីយ សហគ្រាសក្នុងវិស័យ FDI សហគ្រាសបរទេសជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក; ជួយសហគ្រាសក្នុងស្រុកបង្កើនសមត្ថភាពប្រកួតប្រជែងដើម្បីចូលរួមជាបណ្តើរៗនូវខ្សែ​សង្វាក់ផ្គត់ផ្គង់សកលជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចបរទេស៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ