Trending now

សហគ្រាសកូរ៉េខាងត្បូងជំរុញការវិនិយោគចូលមកវៀតណាម

13:14 | 28/11/2020

ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា ទោះបីជាការធ្វើដំណើររវាងបណ្ដា ប្រទេសជួបការលំបាកយ៉ាងខ្លាំងដោយសារវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរនៅតែសម្រេចបានជោគជ័យក្នុងការបញ្ជូនអ្នកជំនាញកូរ៉េ ខាងត្បូងជាង១ម៉ឺននាក់មកធ្វើការនៅគម្រោងការណ៍វិនិយោគ FDI នានា នៅវៀតណាម។

ដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh។ (រូបថត៖ VNA)

នារសៀលថ្ងៃទី២៦ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាមបានរៀបចំកិច្ចសន្ទនាជាមួយបណ្ដាសហគ្រាសកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីវិធានការជំរុញការវិនិយោគនិងធ្វើអាជីវកម្ម។ ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា ទោះបីជាការធ្វើដំណើររវាងបណ្ដា ប្រទេសជួបការលំបាកយ៉ាងខ្លាំងដោយសារវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរនៅតែសម្រេចបានជោគជ័យក្នុងការបញ្ជូនអ្នកជំនាញកូរ៉េ ខាងត្បូងជាង១ម៉ឺននាក់មកធ្វើការនៅគម្រោងការណ៍វិនិយោគ FDI នានា នៅវៀតណាម។ ប្រការនេះបានធានាឲ្យសកម្មភាពរបស់បណ្ដារោងចក្រ សហគ្រាស FDI កូរ៉េខាងត្បូងនៅវៀតណាម ត្រូវបានប្រតិបត្តិយ៉ាងរលូន។

ចែករំលែកនៅកិច្ចសន្ទនា លោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូងប្រចាំវៀតណាមបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមជាសេដ្ឋកិច្ច បើកចំហ ដែលអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយចូលរួមកិច្ចព្រមព្រៀង FTA ជាច្រើន។ នេះគឺជាលក្ខខណ្ឌដ៏ល្អដើម្បីសហគ្រាសកូរ៉េខាងត្បូងនឹង នរចិត្តវិនិយោគ ធ្វើផលិតកម្មនិងអាជីវកម្មនៅវៀតណាម។ ខណៈពេល ដែលជម្ងឺ Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ សហគ្រាសនៃភាគីទាំង ពីរចាំបាច់ត្រូវតភ្ជាប់ ផ្លាស់ប្ដូរយោបល់ជាមួយគ្នាជាប្រចាំ ហើយសហការយ៉ាងស្អិតរមួត ដើម្បីជំរុញសកម្មភាពផលិតកម្ម អាជីវកម្ម វិនិយោគឲ្យកាន់តែរីកចម្រើន ថែមទៀត./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ