Trending now

សហគមន៍អន្តរជាតិប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

16:37 | 06/07/2020 (បកប្រែដោយឌីណា)

យុគសម័យ- នាពេលថ្មីៗនេះប្រទេសចិនបានប្រកាសពីការធ្វើសមយុទ្ធចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែកក្កដានៅក្នុងតំបន់ជុំវិញប្រជុំកោះ Hoang Sa (Paracel ) នៃប្រទេសវៀតណាមដែលបណ្តាលឱ្យមតិ សាធារណៈ និងអន្តរជាតិក្នុងតំបន់មានប្រតិកម្មដោយឥតឈប់ឈរ។

នាវារបស់សហរដ្ឋអាមេរិកធ្វើសមយុទ្ធ​លើសមុទ្រខាងកើត។ (រូបថត៖ So ha)

ក្រសួងការពារជាតិអាមេរិកប្រកាសថា សមយុទ្ធនេះ​គឺជា​ការបន្ត​នូវសកម្មភាពរបស់ចិនអំពីការទាមទារដោយខុសច្បាប់របស់ប្រទេស​នេះដែលបង្កការគំរាមកំហែងដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍
លើសមុទ្រខាងកើត។

នៅលើទំព័រធ្វីតទ័រ Twitter របស់លោករដ្ឋមន្រ្តីក្រសួង​ការ​បរទេស​អាមេរិក Mike Pompeo បានលើកឡើងថា "សហរដ្ឋអាមេរិក​យល់ព្រមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នថា សមយុទ្ធ​របស់ចិន​នៅសមុទ្រខាងកើតគឺជាការរករឿង" ។ លោក Mike Pompeo មានប្រសាសន៍ថា“ យើងប្រឆាំងនឹងការទាមទារ​ដោយ​ខុសច្បាប់​របស់ទីក្រុងប៉េកាំង”។

យោងតាមសារព័ត៌មាន The EurAsian Times បានចុះផ្សាយ​នៅថ្ងៃទី ៤ ខែកក្កដា ក្រសួងការពារជាតិ​អាមេរិក​បានធ្វើសមយុទ្ធ​យោធា​ធំជាងគេ នៅសមុទ្រខាងកើត។ កងទ័ពជើងទឹកអាមេរិក​នឹងបញ្ជូននាវាផ្ទុកយន្តហោះចំនួន ២ គ្រឿងគឺ USS Nimitz និង USS Ronald Reagan និងនាវាចម្បាំងជាច្រើនគ្រឿងទៀត​ដែលអមដំណើរទៅសមុទ្រខាងកើត ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ​ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។ ក្រុមអ្នកជំនាញនិយាយថា នេះជាសកម្មភាព ដើម្បីបង្ហាញកម្លាំង​របស់ទីក្រុងវ៉ាស៊ីនតោន នៅ ពេលមានភាពតានតឹងកាន់តែខ្លាំង​ឡើង​រវាងសហរដ្ឋអាមេរិក​និងចិនលើបញ្ហាមួយចំនួន រួមទាំងបញ្ហាសមុទ្រខាងកើត។

មិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ កាលពីខែមេសា​កន្លងទៅអូស្ត្រាលីក៏បានបញ្ជូននាវាចម្បាំង HMAS Parramatta ទៅចូលរួមធ្វើសមយុទ្ធជាមួយនាវាអាមេរិកផងដែរ ក្នុងនោះ​មាន នាវាវាយប្រហារអាមេរិក USS America និងនាវា USS Bunker Hill និង នាវា USS Barry ផងដែរ ស្ថិតនៅ​ភាគខាងត្បូង នៃសមុទ្រខាងកើត មិនឆ្ងាយពីនាវា Haiyang 8 របស់ចិន​ដែលស្ទាបស្ទង់លើដែនសមុទ្រក្នុង​តំបន់សមុទ្ររបស់​ម៉ាឡេស៊ី​ដោយខុសច្បាប់។

តាមដានស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត ថ្មីៗនេះ​វាអាចត្រូវបានគេមើលឃើញថា និន្នាការកំពុងលេចធ្លោមួយ​គឺជាបណ្តាប្រទេសពាក់ព័ន្ធបានបង្រួបបង្រួមកាន់តែខ្លាំងឡើង ដើម្បីប្រឆាំងនឹងសកម្មភាពខុសឆ្គងរបស់ចិន​ នៅសមុទ្រខាង​កើត។ បណ្តាប្រទេសនេះ​បានផ្ញើ លិខិតការទូតៗ​និងកំណត់ការទូត​ជាច្រើន នាថ្មីៗនេះ ក្នុងនោះមាន​ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេស វៀតណាមនិងប្រទេសឥណ្ឌូនេស៊ី​បានផ្ញើទៅកាន់អង្គការសហប្រជាជាតិប្រឆាំងនឹង ““​ខ្សែបន្ទាត់ ៩ ត្រេ​” រាង​អក្សរ U របស់ប្រទេស​ចិន​” ដែលអះអាងថា ចិនមានជាង ៨០% នៃផ្ទៃដីនៃសមុទ្រខាងកើត./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស