Trending now

សវនកម្មវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយសវនកម្មរដ្ឋម៉ាឡេស៊ី

22:27 | 17/09/2018

នារសៀលថ្ងៃទី១៧ខែកញ្ញា នៅទីក្រុងហាណូយ អគ្គសវនកររដ្ឋលោក Ho Duc Phoc អញ្ជើញជួបសន្ទនាជាមួយអគ្គសវនកររដ្ឋម៉ាឡេស៊ី Madinah Binti Mohamad។

អគ្គសវនកររដ្ឋវៀតណាម លោក Ho Duc Phoc អញ្ជើញទទួលជួបជាមួយលោកស្រី Madinah Binti Mohamad អគ្គសវនកររដ្ឋម៉ាឡេស៊ី (រូបថតៈ TTXVN )

អញ្ជើញថ្លែងនៅទីនេះ អគ្គសវនកររដ្ឋវៀតណាម លោក Ho Duc Phoc បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ស្ថាប័នសវនកម្មរដ្ឋម៉ាឡេស៊ីនាពេលកន្លងទៅ ក្នុងកិច្ចការជួយឧបត្ថម្ភសវនការរដ្ឋវៀតណាម កសាងនិងឃ្លាំមើល វាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្ត្ររបស់អង្គការស្ថាប័នអយ្យការកំពូលអាស៊ីអាគ្នេយ៍ (ASEANSAI) ជួយឧបត្ថម្ភបណ្តុះបណ្តាលសវនកម្មរដ្ឋវៀតណាមអំពីជំនាញសវនកម្មតាមរយៈកម្មវិធីសហប្រតិបត្តិការបច្ចេកវិទ្យាម៉ាឡេស៊ីឧបត្ថម្ភដោយរដ្ឋាភិបាលម៉ាឡេស៊ី។

រីឯខ្លួនវិញ អគ្គសវនកររដ្ឋម៉ាឡេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសវនកររដ្ឋវៀតណាម តាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកជាមួយម៉ាឡេស៊ីក្នុងការកសាងកម្មវិធីបណ្តុះបណ្តាលអំពីសវនករបរិស្ថាន។ ទន្ទឹមជាមួយគ្នានោះ ក្នុងតួនាទីជាប្រធាន ASOSAI ដំណាក់កាល២០១៥-២០១៨ អគ្គសវនកររដ្ឋម៉ាឡេស៊ី លោក Madinah Mohamad បានអះអាងថា នឹងត្រៀមជាស្រេចចែករំលែកបទពិសោធន៍ជាមួយសវនកររដ្ឋវៀតណាមនាពេលខាងមុខ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស