Trending now

សម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

00:54 | 13/05/2019

តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកចូលរួមនិងធ្វើជាសហអធិបតីក្នុង សម័យប្រជុំលើកទី៤១ គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៦ ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានអញ្ជើញធ្វើជាសហអធិបតីក្នុងសម័យប្រជុំលើកទី ៤១គណៈកម្មការអន្តររដ្ឋា ភិបាលវៀតណាម-ឡាវ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាវាយតម្លៃថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨មានការរីកចម្រើនជាច្រើន។ គម្រោង ប្រមាណ ៤០០របស់សហគ្រាសវៀតណាមដោយមានដើមទុនចុះបញ្ជីសរុបជាង៤ពាន់លានដុល្លាអាមេរិក បន្តរួមវិភាគទានទៅក្នុងថវិកានិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសឡាវ។ ទំហំពាណិច្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៨កើនឡើងជាង ១៤%បើធៀបនឹងឆ្នាំ២០១៧។

ចំពោះទិសដៅសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីទាំងពីររូប បានឯកភាពគ្នាថា នឹងផ្ដោតទៅលើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីអោយកើន ឡើងពី១០%ឡើងទៅបើធៀបនឹងឆ្នាំ ២០១៨។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហ ប្រតិបតិ្តការលើវិស័យការពារជាតិសន្តិសុខ កិច្ចការបរទេស បង្កើនការផ្លាស់ប្ដូរ បទពិសោធន៍ទៅវិញទៅមកអំពីការកសាងគោលនយោបាយ រក្សាយ៉ាងរឹងមាំនូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងអភិវឌ្ឍន៍ដោយចីរភាពផងដែរ។

នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានប្រគល់ភារកិច្ចអោយស្ថាប័ននានានៃភាគី ទាំងពីរសហការគ្នាត្រួតពិនិត្យ កែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មនិងហេដ្ឋា រចនាសម្ព័ន្ធចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេស ទាំងពីរបណ្ដាក់ទុននៅទីផ្សាររបស់គ្នា។ ជាពិសេស រដ្ឋាភិបាលទាំងពីរនឹងសាក ពិសោធន៍បញ្ចូលខ្លឹមសារនៃសំណង់ប្រវត្តិសាស្ត្រនានាក្នុងទំនាក់ទំនងពិសេស វៀតណាម-ឡាវ ចូលក្នុងកម្មវិធីបង្ហាត់បង្រៀនក្នុងសាលារៀននៃប្រទេស ទាំងពីរផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ