Trending now

សម័យប្រជុំលើកទី ៩ នៃរដ្ឋសភា៖ មិនរៀបចំការសួរដេញដោល

14:15 | 20/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - សម័យប្រជុំលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃនេះបានបើកនៅទីក្រុងហាណូយ។ យោងតាមការគ្រោងទុក សម័យប្រជុំនេះនឹងប្រារព្ធក្នុងរយៈពេល ១៩ ថ្ងៃ។ ខ្លឹមសារសំខាន់នៃសម័យប្រជុំលើកទី ៩ នេះនឹងកំណត់ចំនួនបុគ្គលិកនិងពិចារណានិងអនុម័តព្រាងច្បាប់មួយចំនួន។

សម័យប្រជុំលើកទី ៩ នៃរដ្ឋសភា

យោងតាមការគ្រោងទុក នាព្រឹកនេះ (២០ ឧសភា) បន្ទាប់ពីសុន្ទរកថាបើកសម័យប្រជុំរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រដ្ឋសភានឹងស្តាប់លោកនាយករដ្ឋមន្រ្តីបង្ហាញរបាយការណ៍ស្តីពីសេដ្ឋកិច្ច-សង្គមនិងថវិការបស់រដ្ឋ ដែលក្នុងនោះមានខ្លឹមសារអំពីស្ថានភាពបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 ព្រមជាមួយគ្នានេះ វាយតម្លៃចំពោះផលប៉ះពាល់នៃជំងឺរាតត្បាតសកលនេះ លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ផ្តល់ជូននូវដំណោះស្រាយឆ្លើងតបនិងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

បន្ទាប់មក រដ្ឋសភានឹងស្តាប់របាយការណ៍ផ្ទៀងផ្ទាត់ស្តីពីសេដ្ឋកិច្ច-សង្គមនិងថវិកាជាតិ; របាយការណ៍សរុបមតិយោបល់និងអនុសាសន៍របស់អ្នកបោះឆ្នោតនិងប្រជាជនដែលបានដាក់ជូនដល់សម័យប្រជុំលើកទី ៩; រាយការណ៍លទ្ធផលនៃការត្រួតពិនិត្យអំពីការដោះស្រាយអនុសាសន៍របស់អ្នកបោះឆ្នោតជូនដល់សម័យប្រជុំលើកទី ៨។

នៅក្នុងកិច្ចប្រជុំនេះ អ្នកចូលរួមនឹងពិចារណានិងអនុម័តលើព្រាងច្បាប់ចំនួន ១០ សេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ៥ និងផ្តល់យោបល់លើព្រាងច្បា់ចំនួន ៦ ផ្សេងទៀត។ ក្នុងនោះ មានសេចក្តីសម្រេចចិត្តដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ; សេចក្តីសម្រេចចិត្តស្តីពីការចូលក្នុងកតិកាសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិស្តីពីការលុបបំបាត់ពលកម្មដោយបង្ខំ។

រដ្ឋសភាក៏បានពិចារណាលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨៨ នៃឆ្នាំ ២០១៤ របស់រដ្ឋសភាស្តីពីការប្តូរថ្មីកម្មវិធីសិក្សានិងសៀវភៅសិក្សាសម្រាប់ការអប់រំទូទៅ; ពិចារណានិងសម្រេចចិត្តលើការផ្លាស់ប្តូររបៀបវិនិយោគចំពោះគម្រោងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងចំនួន ៨ នៅភាគកើត។

យោងតាមរំពឹងទុកថា នៅចុងបញ្ចប់នារសៀលថ្ងៃទី ១០ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបញ្ជូនបញ្ជីឈ្មោះដើម្បីរដ្ឋសភាបោះឆ្នោតជ្រើសរើស ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងបង្ហាញនូវសំណើដើម្បីអនុម័តការបណ្តេញលោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue ។ គណៈកម្មាធិការអចិន្រ្តៃយ៍ដាក់ជូនលើរដ្ឋសភានូវសំណើរសុំឱ្យបណ្តេញសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោក Nguyen Thanh Hai ។

រដ្ឋសភានឹងបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតអនុម័តលើការបណ្តេញលោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue និងបណ្តេញសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោក Nguyen Thanh Hai ដោយការបោះឆ្នោតសម្ងាត់នៅថ្ងៃទី ១១ ខែមិថុនា។

លើសពីនេះទៀត រដ្ឋសភានឹងមិនបើកការសួរដេញដោទេ; សិទ្ធិក្នុងការសួរដេញដោលរបស់តំណាងរាស្រ្តនៅតែត្រូវបានអនុវត្តដោយការបញ្ជូនឯកសារ; បណ្ដារដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលនឹងឆ្លើយតាមការកំនត់៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស