Trending now

សមិទ្ធិផលគួរឲ្យចាប់អារម្មណ៍របស់វៀតណាមនៅអង្គការសហប្រជាជាតិ

09:30 | 21/09/2020

ថ្ងៃទី២០ ខែកញ្ញា គឺខួបលើកទី ៤៣ នៃថ្ងៃប្រទេសវៀតណាមបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ ក្នុងដំណើរការនោះ វៀតណាមទទួលបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ ក្នុងការចូលរួមយ៉ាងសកម្ម និងជាក់ស្ដែងក្នុងសកម្មភាពរបស់អង្គការពហុភាគីធំជាងគេនៅលើពិភពលោកនេះ។

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ

តាំងពីពេលចូលជាសមាជិកអង្គការសហប្រជាជាតិ ប្រទេសវៀតណាមមានគោលជំហរឥតងាករេស្ដីពីការលើកកម្ពស់តួនាទីរបស់អង្គការសហប្រជាជាតិនិងពហុភាគីនិយម និងការជម្រុញការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ច្បាប់អន្ដរជាតិ ទំនាក់ទំនងស្មើភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសនានា និងសិទ្ធិស្វ័យសម្រេច ការប្រឆាំងនឹងការគៀបសង្កត់ ការឈ្លានពាន និងការធ្វើទណ្ឌកម្មជាឯកតោភាគី។ នេះជាសន្យារបស់វៀតណាម ជាពិសេស វៀតណាមបាន និងកំពុងអនុវត្តកិច្ចសន្យានេះ ដោយសកម្មភាពជាក់ស្ដែងក្នុងរយៈពេលចូលរួមយន្តការពហុភាគីនេះ។ ក្នុងដំណើរការពិភាក្សា និងអនុម័តសេចក្តីសម្រេចចិត្ត សេចក្តីប្រកាសសំខាន់ៗ របស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាសហប្រតិបត្តិការអភិវឌ្ឍន៍ ការរំសាយសព្វាវុធ ការប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ធានាសិទ្ធិមនុស្ស ជាដើម សុទ្ធតែមានការចូលរួមវិភាគទានពីប្រទេសវៀតណាម។

ទន្ទឹមនឹងនោះ វៀតណាមក៏អនុវត្តយ៉ាងសកម្មនូវគោលដៅ និងកម្មវិធីនានារបស់អង្គការសហប្រជាជាតិ ហើយទទួលបានលទ្ធផលល្អ។ អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិបានវាយតម្លៃថា វៀតណាមជាគំរូក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងជាប្រទេសដែលមានការប្ដេជ្ញាចិត្ត ការអនុវត្តយ៉ាងហ្មត់ចត់នូវរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ វៀតណាមក៏ជម្រុញយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមកំណែទម្រង់អង្គការសហប្រជាជាតិ ជាពិសេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់អនុវត្តគំនិតផ្ដូចផ្ដើម “បង្រួបបង្រួមសកម្មភាព” របស់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសទាំងឡាយ។

វៀតណាមក៏ចូលរួមកាន់តែសកម្មក្នុងការខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាងបញ្ហាសន្តិភាព សន្តិសុខក្នុងតំបន់និងលើពិភពលោក និងការលើកកម្ពស់សិទ្ធិមនុស្ស។ ជាពិសេស ប្រទេសវៀតណាមកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។ ក្នុងវិស័យរក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ វៀតណាមបានបញ្ជូននាយទាហាន និងកម្មាភិបាល ១៦៩ នាក់ ទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បញ្ជូនដោយជោគជ័យនូវកងពេទ្យកំរិត២ ចូលរួមស្ថានបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង។

វៀតណាមត្រូវបានកាន់តំណែងនៅភ្នាក់ងារសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ និងទទួលសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅភ្នាក់ងារទាំងឡាយនេះ ដូចជា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC)។

ការទទួលខុសត្រូវបញ្ជាក់ពីតួនាទីនិងកិត្យានុភាពរបស់វៀតណាម

ទោះបីជាវៀតណាមចូលរួមលើកដំបូងនៅភ្នាក់ងារសំខាន់ជាងគេរបស់អង្គការសហប្រជាជាតិស្ដីពីសន្តិភាព សន្តិសុខអន្តរជាតិ ក្នុងបរិបទនៃក្រុមប្រឹក្សាសន្តិសុខត្រូវបានដោះស្រាយបញ្ហាជាច្រើន វៀតណាមនៅតែបំពេញល្អភារកិច្ចក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០០៨-២០០៩។

បច្ចុប្បន្ននេះវៀតណាមដើរតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ហើយទទួលបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ក្នុងឋានៈនេះ វៀតណាមពង្រីកបានតួនាទី និងចូលរួមយ៉ាងសកម្មក្នុងការងាររួមរបស់ក្រុមប្រឹក្សាសន្តិសុខ រួមវិភាគទានដល់ការចរចា ការស្វែងរកវិធានការ ឆ្លើយតបនឹងការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ ជម្រុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ និងពង្រីកតួនាទីទាំងពីរដែលជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រធានអាស៊ានឆ្នាំ២០២០។

គំនិតផ្តួចផ្តើមចំនួនពីរដែលប្រទេសវៀតណាមលើកឡើងក្នុងខែជាប្រធានក្រុមប្រឹក្សាសន្តិសុខបានស្របនឹងបំណងរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិនិយាយរួម និងប្រទេសអាស៊ាននិយាយដោយឡែក គឺលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងតំបន់។

វៀតណាមដើរតួនាទីជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងបរិបទនៃពិភាពលោកមានបញ្ហាប្រឈមធំៗ ជាច្រើនដូចជា៖ ភាពតានតឹងក្នុងស្ថានភាពសន្តិសុខ នយោបាយនៅចុងឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០ បានកើនឡើង ថ្មីៗនេះជំងឺរាតត្បាត Covid-19 គំរាមកំហែងដល់ស្ថិរភាព និងការអភិវឌ្ឍពិភពលោក។ ជោគជ័យដែលវៀតណាមទទួលបាននៅខែដំបូងដើរតួនាទីជាប្រធានរសម្រាប់អាណត្តិ ២០២០-២០២១ បានលើកកម្ពស់កិត្យានុភាពរបស់វៀតណាមក្នុងកិច្ចសហការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនៅលើពិភពលោក។

ប្រទេសវៀតណាមបាននិងកំពុងបំពេញនូវផែនការជាក់ស្តែងដើម្បីជំរុញថែមទៀតនូវអាទិភាពសម្រាប់ការពង្រឹងពហុភាគីនិយមដោយមានតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ លើកកម្ពស់ការគោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាដើម តាមរយៈការចូលរួមចំណែកពេញមួយអាណត្តិ ២០២០-២០២១ និងព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសនៅខែមេសាឆ្នាំ ២០២១ នៅពេលដែលវៀតណាមជាប្រធានក្រុមប្រឹក្សាសន្តិសុខលើកទី២៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់