Trending now

សន្និសីទជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០១៩

15:52 | 12/09/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ដោយប្រធានបទ “សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាងមួយទសវត្សរ៍” សន្និសីទជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១២ ខែកញ្ញា នៅរដ្ឋធានីហាណូយ។

ទិដ្ឋភាពនៃរដ្ឋធានីហាណូយ

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងលើកកម្ពស់សមត្ថ ភាពនៃការប្រកួតប្រជែងដោយសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ធនាគារពិភពលោកជាមួយនឹងការណែនាំពីថ្នាក់ដឹកនាំ រដ្ឋាភិបាល តំណាងក្រសួងស្ថាប័នានា សមាគមនិងសហគមន៍ធុរកិច្ចវៀតណាម។

សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីចែករំលែកដំណោះស្រាយជាក់ស្តែងនិងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍធនធានមនុស្ស កសាងសេដ្ឋកិច្ចមិនបំភាយឧស្ម័ន និងជំរុញគំរូសេដ្ឋកិច្ចប្រកបដោយចីរភាពដើម្បីបង្កើនសមត្ថភាពនៃការប្រកួតប្រជែងនៃវិស័យឯកជន។

ដំណោះស្រាយទាំងនេះត្រូវបានគេរំពឹងថា នឹងក្លាយជាធាតុចូលដ៏មានតម្លៃនិងរួមចំណែកជាវិជ្ជមានដល់ខ្លឹមសារនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ដំណាក់កាល ២០២១-២០៣០ ដែលមានចក្ខុវិស័យនិងគោលនយោបាយថ្មីៗ សំដៅនាំប្រជាជាតិឆ្ពោះទៅទសវត្សរ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។

តំណាងក្រុមប្រឹក្សាធុរកិច្ចវៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (VBCSD-VCCI) ប្រធាន VCCI លោក Vu Tien Loc បានសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញធនធានរបស់វិស័យឯកជនឱ្យកាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ដូចជាការជួយសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយជោគជ័យ ត្រូវការដំណោះស្រាយរឹងមាំជាងមុនដើម្បីលើកកម្ពស់ភាពជាដៃគូសាធារណៈនិងឯកជន (PPP) ក៏ដូចជាការអនុម័តច្បាប់វិនិយោគក្នុងទម្រង់ PPP ក្នុងពេលឆាប់ៗនេះ ដើម្បីផ្លាស់ប្តូរគំរូ PPP។ ទីភ្នាក់ងារគ្រប់គ្រងរដ្ឋក៏ត្រូវផ្លាស់ប្តូររបៀបនៃការគ្រប់គ្រងនិងការកសាងសមត្ថភាពដើម្បីបង្កលក្ខខ័ណ្ឌដល់សកម្មភាពវិនិយោគក្នុងទម្រង់ PPP ដែលទាក់ទាញវិនិយោគិនថ្មីៗ។

ចំណែកខាងធនាគារពិភពលោក លោក Daniel Dulitzky នាយកកម្មវិធីអភិវឌ្ឍន៍មនុស្សនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានឲ្យដឹងថាប្រទេសវៀតណាមកំពុងអនុវត្តសន្ទស្សន៍មូលធនមនុស្សយ៉ាងល្អប៉ុន្តែវាក៏កំពុងប្រឈមនឹងបញ្ហាធំក្នុងការធានាធនធានមនុស្សដែលមានគុណភាពខ្ពស់។ ដើម្បីជំនះឧបសគ្គនេះវៀតណាមចាំបាច់ត្រូវបង្រួមគម្លាតសម្រាប់ក្រុមជនជាតិភាគតិចនិងលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្ម។

តំណាងធនាគារពិភពលោកក៏បានផ្តល់អនុសាសន៍សម្រាប់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះគឺជាធ្វើកំណែទម្រង់កម្មវិធីគោលដៅជាតិ ធ្វើកំណែទម្រង់ប្រព័ន្ធឧត្តមសិក្សា ទាក់ទាញការវិនិយោគនិងការចូលរួមកាន់តែច្រើនពីវិស័យឯកជនក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលដូច្នេះបង្កើតឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងស្ថាប័នបណ្តុះបណ្តាលជាមួយ សហគ្រាសជ្រើសរើសពលករ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន