Trending now

សន្និសីទការទូតលើកទី៣០៖ លើកកម្ពស់ទំនាក់ទំនងជាមួយដៃគូឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព

19:27 | 14/08/2018

យុគសម័យ - សន្និសីទការទូតលើកទី 30 កំពុងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងអំឡុងពេល ៥ ថ្ងៃដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតជាង ៩០ រូប ប្រធានតំណាងការទូតរបស់វៀតណាមនៅឯបរទេសរួមទាំងតំណាងក្រសួង ស្ថាប័ននានាទូទាំងប្រទេស។ នៅខាងក្រៅសន្និសីទ ឯកអគ្គរដ្ឋទូតនិងប្រមុខបេសកកម្មការទូតបរទេសទាំងអស់បានអះអាងថា ស្ថាភាពតំបន់និងអន្តរជាតិកំពុងមានបម្រែបម្រួលជាច្រើនដែលតម្រូវឲ្យស្ថាប័នតំណាងការទូត វៀតណាមនៅឯបរទេស ខិតខំប្រឹងប្រែងថែមទៀតក្នុងការជំរុញទំនាក់ទំនងជាមួយដៃគូនានាឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពថែមទៀត។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញថតរូបជាមួយតំណាងចូលរួមសន្និសីទការទូតលើកទី៣០ (រូបថត៖ baoquocte.vn)

ក្នុងនាមជាអ្នកធ្លាប់បំពេញកិច្ចការការទូតវប្បធម៌អស់រយៈពេលជាង ១០ ឆ្នាំកន្លងមក អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៊ែលហ្សិក លោក Pham Sanh Chau មានប្រសាសន៍ថា នាពេលខាងមុខ លោកនឹងកាន់ដំណែងថ្មីជាឯកអគ្គរដ្ឋទូតនៅថ្មី ឥណ្ឌា ទទួលបន្ទុក នេប៉ាល់និងប៊ូតាន។ នេះគឺជាប្រទេសមួយដែលមានវប្បធម៌ស្រដៀងគ្នាជាច្រើនជាមួយវៀតណាម។ ដូច្នេះការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ឥណ្ឌាជាពិសេសការផ្លាស់ប្តូរវប្បធម៌គឺជាអាទិភាពចម្បង៖

ឯកអគ្គ Pham Sanh Chau

“ខ្ញុំមានអារម្មណ៍ថានេះគឺជានិស្ស័យដ៏អស្ចារ្យ។ បច្ចុប្បន្ននេះ ឥណ្ឌាគឺជាដៃគូដ៏សំខាន់របស់វៀតណាម ដែលជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយទាំង៣របស់វៀតណាម។ ដោយមាន ចំនួនប្រជាជន 1,4 ពាន់លាននាក់នោះគឺសក្តានុពលនៅធំធេងណាស់។ ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួន ទន្ទឹមនឹងភារកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ ជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យការពារជាតិនិងសន្តិសុខនោះ រូបខ្ញុំផ្ទាល់នឹងខិតខំសរសេរអំពីវប្បធម៌ឥណ្ឌា។ ដោយសារតែនេះជាប្រទេសមួយដែលមានវប្បធម៌ចម្រុះនិងមានតែលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយវៀតណាមហើយពីវប្បធម៌នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដទៃច្រើនទៀត”។ នេះបើតាមប្រសាស្ត្ររបស់លោក Pham Sanh Chau។

រួមជាមួយសកម្មភាពពន្លឿនពាណិជ្ជកម្មនិងទេសចរណ៍ស្ថានទូតវៀតណាមនៅប្រទេសអាល្លឺម៉ង់ក៏បានផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះការងារតភ្ចាប់អណិកជន។ ដោយមានចំនួន ជនវៀតណាមនៅអាល្លឺម៉ង់ជាច្រើននោះ ដែលមានឥទ្ធិពលធំធេងក្នុងសហគមន៍ជនវៀតណាមនៅអឺរ៉ុប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានចែករំលែកនូវវិធីដែលធ្វើឲ្យបងប្អូនអណិកជនទាំងអស់ឆ្ពោះទៅមាតុប្រទេសជានិច្ចគឺតាមរយៈការៀប ចំកម្មវិធីដើម្បីនិយាយអំពីអធិបតេយ្យភាពរួមជាមួយរៀបចំដំណើរទស្សនកិច្ចទៅកាន់កោះ Truong Sa ។

“ដើរទន្ទឹមនឹងការតភ្ជាប់តំណាងការទូតជាមួយស្រុកកំណើត យើងខ្ញុំក៏បានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍ជន វៀតណាមដើម្បីបំពេញការងារអភិរក្សបេតិកភណ្ឌនិងកិច្ចសហប្រតិបត្តិការវប្បធម៌។ បងប្អូនអណិកជនវៀតណាមនៅ អាល្លឺម៉ង់បានឆ្ពោះទៅមាតុប្រទេសជានិច្ច”។ នេះបើយោងតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung។

ទិដ្ឋភាពនៃសន្និសិទការទូតលើកទី៣០

ផ្តោតសំខាន់លើការលើកកម្ពស់ការវិនិយោគនិងកិច្ចសហប្រតិបត្តិការអាជីវកម្ម ធានានូវផលប្រយោជន៍ស្របច្បាប់របស់ សហគ្រាសវៀតណាម ស្របតាមច្បាប់និងបទបញ្ញត្តិរបស់កម្ពុជា ដែលបានរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការទ្វេលើគ្រប់វិស័យរវាងប្រទេសទាំងពីរ គឺជាភារកិច្ចស្នូលនៃបេសកកម្មរបស់តំណាងការទូតវៀតណាមប្រចាំនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសាសន៍ថា៖ “យើងខ្ញុំបានរៀបចំពិធីផ្តល់ព័ត៌មានសម្រាប់អាជីវកម្មឲ្យបានជ្រាបអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសមិត្ត ក្នុងនោះមានការពិគ្រោះយោបល់សំដៅជួយឧបត្ថម្ភអាជីវកម្ម ក្នុងការដោះស្រាយបញ្ហាលើបញ្ហាជំពាក់ជំពិនកើតមានឡើងនិងរួមដំណើរជាមួយសហគ្រាសផ្សព្វផ្សាយពាណិជ្ជសញ្ញា។ បច្ចុប្បន្ននេះស្ថានទូតបានបើកខ្សែទូរសព្ទទំនាក់ទំនង២៤ម៉ោងដំឡើង វេបសាយនាំចូលមកកម្ពុជាជាពិសេសភ្ជាប់ជាមួយអាជីវកម្ម។

ជ្រួតជ្រាបបានគោលមាគា គោលនយោបាយការបរទេសឯករាជ្យ ពហុភាគី ធ្វើពិពិធកម្មនៃទំនាក់ទំនង ហើយគោលដៅគ្រប់ដណ្តប់គឺរក្សាបរិយាកាសសន្តិភាព ការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិស្របច្បាប់ ឯកអគ្គរដ្ឋទូតនីមួយៗកំពុងខិតខំបំពេញបេសកកម្មរបស់ខ្លួន ជាស្ពានតភ្ជាប់អំពីនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌និងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូប្រកបដោយប្រសិទ្ធភាព រួមចំណែកបម្រើគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម