Trending now

សន្និបាតសវនកម្មអាស៊ីលើកទី១៤បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយនៃប្រទេសវៀតណាម

17:10 | 19/09/2018 (យោងតាម VOV5 វិទ្យុសម្លេងវៀតណាម)

មហាសន្និបាតអង្គការនៃស្ថាប័នសវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI 14) និងពិធីអបអរសាទរខួបលើកទី៤០នៃធម្មនុញ ASOSAI បានប្រារព្ធឡើងនា ព្រឹកថ្ងៃទី១៩ខែកញ្ញានៅទីក្រុងហាណូយ។

អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phuc (ខាងស្តាំ) ប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាត ASOSAI 14 បានទទួលស្វាគមន៍ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមមហាសន្និបាត ASOSAI 14 (រូបថតៈ TTXVN)

អញ្ជើញចូលរួមក្នុងពិធីបើកមានវត្ត មានប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan; ឧបនាយក រដ្ឋមន្ត្រីរដ្ឋាភិបាលលោក Trinh Dinh Dung; លោក Harib Al Amimi អគ្គសវនករ រដ្ឋនៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម; ប្រធានអង្គការអន្តរជាតិនៃស្ថាប័នសវន​កម្មកំពូល (INTOSAI); លោកស្រី Madinah Mohammad អគ្គសវនកររដ្ឋម៉ាឡេ ស៊ី រួមទាំងប្រតិភូជាង២៥០ មកពីស្ថាប័នសវនកម្មកំពូលនៃបណ្តាប្រទេសអាស៊ី តំណាង INTOSAI និងអង្គការអន្តរជាតិមួយចំនួនទៀត។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung, អគ្គសវនកររដ្ឋវៀតណាម Ho Duc Phoc និងប្រតិភូចូលរួមក្នុងពិធីបើក (រូបថតៈ TTXVN)

អញ្ជើញថ្លែងក្នុងពិធីបើក អគ្គសវនកររដ្ឋវៀតណាម លោក Ho Duc Phoc បាន សង្កត់ធ្ងន់ថា៖ ស្ថាប័នសវនកម្មរដ្ឋវៀតណាម មានមោទនភាពដែលជាសមាជិក ក្នុងដំបូលរួម ASOSAI ជាពិសេសនឹងកាន់ដំណែងជាប្រធាន ASOSAI អាណត្តិ ២០១៨-២០២១ នាពេលខាងមុខ។ ស្ថាប័នសវនកម្មរដ្ឋវៀតណាម នឹងរួមជាមួយ សមាជិក ASOSAI ពង្រីកនូវលទ្ធផលដែលទទួលបាន ព្រមទាំងជម្រុញកិច្ច សហប្រតិបត្តិការរវាងបណ្តាសមាជិក ASOSAI និង INTOSAI សំដៅបង្កើន សាមគ្គីភាព បង្កើនសមត្ថភាពនិងការអភិវឌ្ឍឲ្យបានខ្លាំងក្លាថែមទៀតក្នុងសហ គមបណ្តាស្ថាប័នសវនកម្មកំពូលតែម្តង។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រតិភូចូលរួមមហាសន្និបាត ASOSAI 14 (រូបថតៈ TTXVN)

លោក Ho Duc Phoc អញ្ជើញថ្លែង យ៉ាងដូច្នេះ៖ “មហាសន្និបាត ASOSAI លើកទី១៤​នេះ ក្រៅពីបានពិភាក្សានិង សម្រេចលើបញ្ហាសំខាន់ៗរួមនៃមហាសន្និបាតមក ប្រធានបទ “សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍចីរភាព” នៅមហាសន្និបាត ASOSAI គឺជារបៀបវារៈសំខាន់មួយ បង្ហាញពីការសន្យា ការខិតខំប្រឹងប្រែងនិងការរួមចំណែកសកម្មរបស់សហគមន៍ ASOSAI ក្នុងកិច្ចការ​បណ្តេញតាមគោលដៅអភិវឌ្ឍនិរន្តរភាពរបស់អង្គការសហប្រជាជាតិ និងដោះស្រាយរាល់ការសាកល្បងអំពីបរិស្ថានសកលលោកទាំងមូល។ សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ នឹងជាឯកសារផ្លូវការមួយរបស់មហាសន្និបាត ASOSAI”។

ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ TTXVN)

អញ្ជើញថ្លែងក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ស្ថាប័នសវនកម្មរដ្ឋវៀតណាម ក្នុងនាមជាប្រធាន ASOSAI 14 នឹងចូលរួមអស់ពីកម្លាំងកាយចិត្តដើម្បី ASOSAI ១ ខ្លាំងមាំមួននិងរួមចំណែកសកម្មសម្រាប់ខឿនសេដ្ឋកិច្ចអាស៊ីនិងពិភពលោក។ លោកស្រីប្រធានរដ្ឋសភាវៀតណាម អញ្ជើញផ្តល់អនុសាសន៍ថា៖ “នាពេលខាងមុខ សង្ឃឹមថា ស្ថាប័នសវនកម្មរដ្ឋវៀតណាមនឹងបង្កើតតម្លាភាពដោយឥតឈប់ឈរ ជំនាញ ត្រឹមត្រូវនិងទំនើបភាវូបនីយកម្មពីជំហានៗ ក្នុងសកម្មភាព ក្នុងការបណ្តុះបណ្តាលជួរសវនករមានសីលធម៌វិជ្ជាជីវៈ និងត្រូវបានបំពាក់ឧបករណ៍សវនកម្មទំនើបផងដែរ។ ស្ថាប័នសវនកម្មរដ្ឋវៀតណាម ត្រូវបន្តពង្រីកនូវតួនាទីការពារច្បាប់ ការពារភាពសុច្ចរិតរបស់ប្រព័ន្ធទាំងមូល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិសាធារណៈ។ ពិតណាស់ ថា មហាសន្និបាត ASOSAI នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមិនខាន”។

ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ TTXVN)

យោងតាមបៀបវារៈ មហាសន្និបាតនឹងពិភាក្សានិងអនុម័តនូវកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ASOSAI ដំណាក់កាល២០១៥-២០១៨ និងផែនការអភិវឌ្ឍសមត្ថភាពដំណាក់កាល ២០១៨-២០២១ សេចក្តីព្រាងអំពីថវិការ OSOSAI ដំណាក់កាល២០១៩-២០២១។ តាមគម្រោង មហាសន្និបាតលើកនេះនឹងអនុម័តលើសេចក្តីថ្លែងការណ៍ហាណូយ។ នេះជាឯការជាផ្លូវការដែលឆ្លុះបញ្ជាំងពីលទ្ធផលសំខាន់ៗទទួលបានពីមហាសន្និបាត រួមទាំងការសន្យា សកម្មភាពនៃសហគមន៍នៃសហគមន៍ ASOSAI ចំពោះគោលដៅអភិវឌ្ឍរបស់អង្គការដំណាក់កាល ២០១៦-២០២១៕

(យោងតាម VOV5 វិទ្យុសម្លេងវៀតណាម)

(យោងតាម VOV5 វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស