Trending now

សំណង់ដ៏ពិសេសនៃទីលានលោកប្រធានហូជីមីញនៅទីក្រុងម៉ូស្គូនិងចំណងមិត្តភាពវៀតណាម - រុស្ស៊ី

10:19 | 18/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ទីលាននេះដាក់ឈ្មោះលោកប្រធានហូជីមិញនៅរដ្ឋធានីម៉ូស្គូ (ប្រទេសរុស្ស៊ី) ត្រូវបានគេចាត់ទុកថាជាសំណង់ដ៏ពិសេសមួយសម្រាប់ចំណងមិត្តភាពវៀតណាមនិងរុស្ស៊ី ដែលជាគោលដៅសំណព្វរបស់ប្រជាជនរុស្ស៊ីក៏ដូចជាភ្ញៀវទេសចរអន្តរជាតិជាច្រើនផងដែរ។

រូបសំណាកសំរិទ្ធ លោកប្រធានហូជីមិញនៅទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី

ទីលានហូជីមិញនិងស្តូបលោកប្រធានហូជីមិញ ត្រូវបានសាងសង់នៅរដ្ឋធានីមូស្គូ (ប្រទេសរុស្ស៊ី) ជាមួយនឹងការរចនាប្លែកៗដែលធ្វើឱ្យអ្នកណាម្នាក់ក៏ចាប់អារម្មណ៍ យ៉ាងជ្រៅជ្រះផងដែរ។ ទីលាននេះ មានលក្ខណៈពិសេសដោយមានរូបសំណាក លោកអ៊ុំហូ និងចារពាក្យមួយជាភាសារុស្ស៊ីថា "គ្មានអ្វីដែលមានតម្លៃជាងឯករាជ្យភាពនិងសេរីភាពទេ"។ នេះគឺជារូបចម្លាក់របស់វិចិត្រករប្រជាជននិងជាបណ្ឌិត្យសភាវិចិត្រសិល្បៈនៃសហភាពសូវៀត លោក Vladimir Efimovich Tsigal ដែលជាអ្នកបង្កើតឡើង រូបសំណាកនិងរូបចម្លាក់ជាច្រើន នៅប្រទេសរុស្ស៊ី អាល្លឺម៉ង់ អូទ្រីស ជប៉ុន និងអាស៊ែបៃហ្សង់។ រាល់ចំណុចលម្អិតអំពីរូប សំណាកនេះសុទ្ទសឹងតែមានអត្ថន័យដ៏ជ្រាលជ្រៅដែលបង្ហាញពីការយល់ដឹង ក៏ដូចជា ការកោតសរសើរចំពោះលោកប្រធានហូជីមិញ ជាមួយនឹងប្រវត្តិសាស្ត្រ ប្រទេស និងប្រជាជន វៀតណាម។

យោងតាមអគ្គលេខាធិការនៃសមាគមមិត្តភាពវៀតណាម - រុស្សី អគ្គនិពន្ធនាយក នៃទស្សនាវដ្តី Bach Duong លោក Nguyen Dang Phat ជាសាក្សីម្នាក់ដែលបានឃើញ ពីប្រវត្តិនៃគម្រោងដ៏សំខាន់នេះ ស្តូបលោកប្រធានហូជីមិញនិងទីលានលោកប្រធានហូជីមិញ ត្រូវបានគេគ្រោងសាងសង់មុនប៉ុន្តែត្រូវបានសម្ពោធនៅចុងបញ្ចប់នៃសម័យសូវៀត។ លោក Nguyen Dang Phat បានបន្ថែមទៀតថា ស្តូបលោកប្រធានហូជីមិញនិងទីលានលោក ប្រធានហូជីមិញនៅទីក្រុងម៉ូស្គូគឺជានិមិត្តរូបនៃចំណងមិត្តភាពវៀតណាមនិង - សូវៀត / វៀតណាម - រុស្ស៊ី និងជានិមិត្តរូបនៃការផ្សារភ្ជាប់ប្រពៃណីជាមួយបច្ចុប្បន្ន ព្រមទាំងមាន អត្ថន័យឆ្ពោះទៅអនាគតនៃទំនាក់ទំនងវៀតណាម - រុស្ស៊ីដែលកំពុងរីកចម្រើនផងដែរ។

ពិធីស្វាគមន៍លោកប្រធានហូជីមិញនៅអាកាសយានដ្ឋាន Novosibirsk ថ្ងៃទី ១០ ខែកក្កដាឆ្នាំ ១៩៥៥ (រូបថតឯកសារ / Vnanet)

បន្ទាប់ពីការសាងសង់អស់រយៈពេលជាច្រើនឆ្នាំស្តូបហូជីមីញនិងទីលានលោកប្រធានហូជីមិញដែលត្រូវបានសម្ពោធនាថ្ងៃទី ១៩ ខែឧសភាឆ្នាំ ១៩៩០ បានក្លាយទៅជា សំណង់មួយក្នុង ចំណោមសំណង់ដ៏សំខាន់និងគួរឱ្យចាប់អារម្មណ៍បំផុតអំពីលោកប្រធានហូជីមិញនៅរុស្ស៊ី​ ហើយថែមទាំង ជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ប្រទេសទាំងពីរ ក៏ដូចជាមោទនភាពរបស់ប្រជាជនវៀតណាមគ្រប់រូបដែលកំពុងសិក្សានិងធ្វើការនៅប្រទេស នេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់