Trending now

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅខាងក្រៅ IPU-140

13:44 | 08/04/2019

យុគសម័យ - នាថ្ងៃទី ៧ ខែមេសា នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី 140 (IPU-140)ដែលប្រារព្ធធ្វើឡើងនៅទីក្រុងដូហានៃប្រទេសកាតា ប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន។

ក្នុងជំនួបសន្ទនាជាមួយលោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ប្រធានសភាសហព័ន្ធ Micronesia លោក Wesley W. Simina បានលើកច្បាស់ថា Micronesia តែងតែចង់ពង្រឹងនិងពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ នាពេលថ្មីៗនេះ ប្រទេស Micronesia បានអនុម័តលើសេចក្តីសម្រេចចិត្តដោយគាំទ្រវៀតណាមឱ្យឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ ប្រធានរដ្ឋសភាទាំងពីររូបបានអះអាងពីគោលបំណងរបស់ខ្លួនក្នុងការរឹតបន្តឹងថែមទៀត កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាស្រីលង្កា (រូបថតៈ TTXVN)

ក្នុងការជួបសវនាការជាមួយប្រធានរដ្ឋសភាស្រីលង្កា Karu Jayasuriya ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាស្រីលង្កា Karu Jayasuriya បានសង្កត់ធ្ងន់លើចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ គួរតែបើកទូលាយបន្ថែមទៀត ដោយផ្អែកលើសក្តានុពលនិងគុណសម្បត្តិនៃភាគីនីមួយៗ។

ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ុយក្រែន Irakli Kobakhidze ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ លោកស្រីប្រធានរដ្ឋសភា វៀតណាមបានស្នើរឲ្យប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងបង្កើនទំនាក់ទំនងនិងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ។ លើសពីនេះទៅទៀត ពង្រឹងការជួបប្រាស្រ័យប្រជាជនដើម្បីបង្កើនការយល់ដឹងទៅវិញទៅមក កសាងទំនុកចិត្តនិងស្ថេរភាព ក្នុងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៃតំបន់និងពិភពលោក។

ប្រធានរដ្ឋសភាអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកាតា

ក៏នារសៀលថ្ងៃទី ៧ ខែមេសា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាមប្រចាំនៅកាតា។ លោកស្រី Nguyen Thi Kim Ngan បានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅវៀតណាមក្នុងឆ្នាំ២០១៨ និងអះអាងថា បក្សនិងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់ គាំទ្រនិងបង្កើតលក្ខណៈងាយស្រួលសំរាប់ស្ថាប័នតំណាងវៀតណាមនៅឯបរទេសប្រតិបត្តិការក្នុងលក្ខណៈងាយស្រួលបំផុត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់