Trending now

សកម្មភាពរបស់គណៈប្រតិភូវៀតណាមក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល

15:42 | 06/09/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម អនុរដ្ឋមន្រ្តីក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិវៀតណាមចូលរួមកិច្ចសន្ទនានេះ។

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងនៅក្នុងកិច្ចសន្ទនា។ (ប្រភព៖ TTXVN)

យោងតាមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានអោយដឹងថា កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ៨ ប្រារព្ធធ្វើឡើងនៅរដ្ឋធានីសេអ៊ូលចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែកញ្ញា។​

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិមនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិវៀតណាមចូលរួមកិច្ចសន្ទនានេះ។ ចូលរួមកិច្ចពិភាក្សាការពារជាតិទីក្រុងសេអ៊ូលលើកទី ៨ រួមមានមេដឹកនាំការពារជាតិ អ្នកជំនាញ អ្នកប្រាជ្ញមកពី ៥៦ ប្រទេសនិងអង្គការអន្តរជាតិចំនួន ៦។

ប្រធានបទសំខាន់នៃកិច្ចសន្ទនាការពារជាតិសេអ៊ូលគឺ ៖ “ការកសាងសន្តិភាពរួមគ្នា៖ បញ្ហាប្រឈមនិងទស្សនវិស័យ” រួមទាំងវគ្គពេញអង្គចំនួន ៤ ជាមួយនឹងខ្លឹមសារ៖ ដំណើរការសន្តិភាពលើឧបទ្វីបកូរ៉េនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ; សន្តិភាពនៅអាស៊ីឦសាន - បញ្ហាប្រឈមនិងបេសកកម្ម; យុទ្ធនាការថែរក្សាសន្តិភាពនិងជំនួយមនុស្សធម៌អន្តរជាតិ; យុទ្ធសាស្ត្រជាតិនិងការគ្រប់គ្រងវិបត្តិតាមប្រព័ន្ធអ៊ីនធឺណិត។ កិច្ចសន្ទនាការពារជាតិសេអ៊ូលក៏មានការផ្លាស់ប្តូរជាពិសេសចំនួន ៣ ជាមួយខ្លឹមសារគឺ៖ អាស៊ាន - សន្តិសុខនិងតុល្យភាពក្នុងតំបន់; កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីស្តារសន្តិភាពនៅមជ្ឈឹមបូព៌ាឡើងវិញ; ការតំរង់ទិសសម្រាប់ការគ្រប់គ្រងអាវុធដើម្បីបង្កើតសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។

ថ្លែងក្នុងឱកាសបើកកិច្ចសន្ទនានេះរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានថ្លែងថាឧបទ្វីបកូរ៉េកំពុងឈរនៅមុនពេលជាប្រវត្តិសាស្ត្រដើម្បីឆ្ពោះទៅរកយុគសម័យសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។

ជាមួយគ្នានេះរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បានសង្កត់ធ្ងន់លើការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះការរំសាយអាវុធនុយក្លេអ៊ែរ។

ក្រៅពីសន្តិភាពនៅឧបទ្វីបកូរ៉េរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងគណៈប្រតិភូនៅឯកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី៨បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃការប្រកួតប្រជែងរវាងប្រទេស សម្រាប់ផលប្រយោជន៍ជាតិក្នុងតំបន់។ បញ្ហាសមុទ្រនិងសន្តិសុខតាមអ៊ីនធឺណិតក៏ត្រូវបានពិភាក្សាយ៉ាងខ្លាំងផងដែរនៅក្នុងកិច្ចសន្ទនាឆ្នាំនេះ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រធានគណៈប្រតិភូវៀតណាមបានថ្លែងបើកនៅក្នុងក្រុមការងារសន្តិសុខបណ្តាញក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ៨ ដែលលោក​បានបញ្ជាក់ថាលំហអាកាសតាម បញ្តាញអ៊ីនធឺណិតបានក្លាយជាចន្លោះយុទ្ធសាស្ត្រថ្មីៗ ទឹកដីពិសេសដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយបរិស្ថានធម្ម ជាតិសម្រាប់ប្រទេសនានាក្នុងការកេងប្រវ័ញ្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារអធិបតេយ្យភាព ផលប្រយោជន៍និងសន្តិសុខជាតិ។

បញ្ហាដែលទាក់ទងទៅនឹងសន្តិសុខតាមបណ្តាញអ៊ីនធ័រណែត ចារកម្មតាមអ៊ីនធឺណិតនិងសង្គ្រាមអ៊ិនធើណែតបានបង្កនូវហានិភ័យនិងបញ្ហាប្រឈមថ្មីៗដល់សន្តិសុខជាតិរបស់ប្រទេសនីមួយៗ។

ប្រទេសនានាគួរតែរួមគ្នាធ្វើការស្រាវជ្រាវកសាងនិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់អន្តរជាតិស្តីពីប្រព័ន្ធអ៊ីនធឺណិត។ ចូលរួមអនុសញ្ញានិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមបណ្តាញអ៊ិនធឺណែតលើស្មារតីគោរពអធិបតេយ្យភាពសមភាពនិងផលប្រយោជន៍ទៅវិញទៅមក ដែលប្រើប្រាស់បណ្តាញអ៊ីធឺណិតក្នុងគោលបំណងសន្តិភាពការអភិវឌ្ឍន៍និងសហប្រតិបត្តិការ។

ក្នុងឱកាសចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជួបពិភាក្សាជាមួយលោកស្រី Judy Thomas អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកាណាដា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យ៖ ផ្លាស់ប្តូរប្រតិភូបណ្តុះបណ្តាលនិងប្រតិបត្តិការ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការទស្សនានាវាកងទ័ពជើងទឹក។ លោក Judy Thomas បានប្រកាសថានៅឆ្នាំ ២០២០ កាណាដានឹងចាប់ផ្តើមបញ្ជូនសេនានុព័ន្ធប្រចាំនៅវៀតណាម។

ស្វាគមន៍ការសម្រេចចិត្តនេះរបស់កាណាន់ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថាក្រសួងការពារជាតិវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សេនានុព័ន្ធកាណាដាធ្វើប្រតិបត្តិការនៅវៀតណាម។​

លោកអនុរដ្ឋមន្រ្តីង្វៀនឈីញវិញក៏បានសង្កត់ធ្ងន់ថាវៀតណាមគាំទ្រកាណាដាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានរួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់