Trending now

វៀតណាម៖​ ភាពជាអ្នកដឹកនាំរបស់បក្ស - កត្តាកំណត់ជោគជ័យនៃកិច្ចការបរទេសការពារជាតិ

10:08 | 15/02/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

កិច្ចការការបរទេសការពារជាតិត្រូវបានអនុវត្តយ៉ាងសកម្ម និងម្ចាស់ការដោយមានការច្នៃប្រឌិត និងការបង្កើតគំនិតថ្មីជាច្រើន ដោយទទួលបានលទ្ធផលយ៉ាងទូលំទូលាយទាំងកម្រិតទ្វេភាគី និងពហុភាគី ក្លាយជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងការទូតរបស់បក្ស ការទូតរបស់រដ្ឋ និងការទូតប្រជាជន ចូលរួមចំណែកក្នុងការការពារមាតុភូមិពីដំបូង និងពីចម្ងាយ ធ្វើឱ្យប្រសើរឡើងនូវកិត្យានុភាព និងជំហររបស់កងទ័ព និងប្រទេសនៅលើឆាកអន្តរជាតិ។

កិច្ចការបរទេសការពារជាតិគឺជាផ្នែកមួយនៃកិច្ចការបរទេសរបស់រដ្ឋ ព្រមទាំងជាសកម្មភាពមួយរបស់ក្រសួងការពារប្រទេសដែលជាវិធានការមួយនៃការអនុវត្តភារកិច្ចការពារមាតុភូមិ។ ប្រសិនបើយើងក្រឡេកមកមើលពីភាពជោគជ័យរបស់កិច្ចការបរទេសនាពេលកន្លងមក ជាពិសេសក្នុងអាណត្តិ ២០១៥-២០២០ នោះ គេអាចមើលឃើញថា គោលនយោបាយ វិធានការ និងសកម្មភាពទាំងអស់របស់កិច្ចការបរទេសតែងតែប្រកាន់ខ្ជាប់ និងអនុវត្តយ៉ាងប៉ិនប្រសប និងមានភាពច្នៃប្រឌិតនូវទស្សនៈ ម៌ាគា របស់បក្សអំពីការការពារមាតុភូមិ។ អាចបញ្ជាក់បានថា ការដឹកនាំរបស់បក្សគឺជាគោលការណ៍ណែនាំដែលជាកត្តាសម្រេចចិត្តសម្រាប់ជោគជ័យរបស់កិច្ចការបរទេស ចាប់ពីការកំណត់គោលដៅ គោលការណ៍ ឆ្ពោះទៅការអនុវត្តនូវរាល់វិធានការដឹកនាំ និងណែនាំ។

ទស្សនៈរបស់បក្សលើគោលដៅការពារមាតុភូមិបានបង្ហាញពីបញ្ញា ចក្ខុវិស័យយុទ្ធសាស្ត្រ និងចក្ខុវិស័យមុតស្រួចរបស់បក្សអំពីភារកិច្ចការពារប្រទេសក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការ-ការប្រកួតប្រជែង ឱកាស-បញ្ហាប្រឈម តែងតែប្រទាក់ក្រឡាគ្នា ហើយជារឿយៗឆ្លងកាត់ភាពប្រែប្រួល ការផ្លាស់ប្តូរទៅវិញទៅមក។ យើងការពារប្រទេសជាតិក្នុងស្ថានភាពសន្តិភាព ប៉ុន្តែបញ្ហា គំរាមកំហែងនៃសង្គ្រាម ជម្លោះ ការគំរាមកំហែងដល់ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ប្រទេសជាតិ - ជាតិ នៅតែមាន។

កិច្ចការបរទេសការពារជាតិមានលក្ខណៈជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការផង ការតស៊ូផង និងការកសាងទំនុកចិត្តក្នុងចំណោមប្រជាជាតិ កងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ និងជុំវិញពិភពលោក បង្កើតបរិយាកាសសន្តិភាព និងស្ថិរភាព និងជម្លោះអនុវត្តយុទ្ធសាស្ត្រល្អប្រសើរបំផុតគឺការពារប្រទេសជាតិដោយមិនចាំបាច់ធ្វើសង្គ្រាមឡើយ។ ទន្ទឹមនឹងការកំណត់នូវរាល់គោលដៅ សេចក្តីណែនាំរបស់បក្ស ការចង្អុលបង្ហាញយ៉ាងច្បាស់ និងវិធានការណ៍ដើម្បីអនុវត្តបេសកកម្មការពារជាតិនោះគឺ៖ “ការប្រកាន់ខ្ជាប់នូវគោលដៅ គោលការណ៍យុទ្ធសាស្ត្រ ភាពបត់បែនក្នុងយុទ្ធសាស្ត្រ”, “រក្សាការពារទឹកដីតាំងពីដំបូង ពីចម្ងាយ”, “ប្តេជ្ញាចិត្តសហប្រតិបត្តិការផង តស៊ូផងដោយឈរលើមូលដ្ឋាននៃការថែរក្សា និងការអនុវត្តតាមច្បាប់អន្តរជាតិ”…

ប្រឈមនឹងការផ្លាស់ប្តូរបរិយាកាសយុទ្ធសាស្រ្តជាមួយនឹងចរិតថ្មី ការធ្វើសហប្រតិបត្តិការ និងការប្រកួតប្រជែងប្រទាក់ក្រឡាគ្នា ទស្សនទានរបស់បក្សស្តីពីបញ្ហាប្រមូលផ្តុំកម្លាំងបានមានការផ្លាស់ប្តូរពីមិត្តភ័ក្ត្រ-សត្រូវ ទៅជាដៃគូ-មុខសញ្ញា។ ទស្សនៈច្បាស់លាស់របស់បក្សអំពីដៃគូ-មុខសញ្ញា កិច្ចសហប្រតិបត្តិការ-ការតស៊ូ និងទំនាក់ទំនងរវាងវាត្រូវបានបង្ហាញនៅក្នុងសេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈិមបក្សទី៨ នីតិកាលទី ៩ និងនីតិកាលទី១១ បានដោះស្រាយនូវការលំបាក និងភាពច្របូកច្របល់ក្នុងបញ្ហាប្រមូលផ្តុំកំលាំងការពារមាតុភូមិនិយាយរួម និងកិច្ចការការបរទេសការពារជាតិនិយាយដោយឡែក។ រួមចំណែកលើកកម្ពស់ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យការពារជាតិ បានកំណត់យ៉ាងត្រឹមត្រូវ និងប្រយុទ្ធប្រឆាំងនឹងរាល់គោលដៅការពារមាតុភូមិរបស់យើង។

ក្រោមការដឹកនាំរបស់បក្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងអាណត្តិ ២០១៥-២០២០ កិច្ចការបរទេសការពារជាតិ ទទួលបានសមិទ្ធិផលឆ្នើមជាច្រើន រួមចំណែកដល់ការលើកកម្ពស់កិត្តិនាម និងឋានៈខ្ពស់របស់វៀតណាម ថែរក្សាបរិស្ថានសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍជាតិ ទប់ស្កាត់ហានិភ័យនៃសង្គ្រាម ជម្លោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមរួម អនុវត្តបាវចនានៃការការពារប្រទេសតាំងពីដំបូង ពីចម្ងាយ ពីពេលដែលប្រទេសមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ស័ក្តសមជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងកិច្ចការបរទេសរបស់រដ្ឋ។

កិច្ចការបរទេសការពារជាតិត្រូវបានដាក់ពង្រាយព្រមៗគ្នាដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន ជំរុញកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសក្តានុពលការពារជាតិ កសាងកងទ័ព លើកកំពស់ប្រសិទ្ធភាពនៃការរួមផ្សំរវាងការតស៊ូនយោបាយ យោធា និងការទូត ក្នុងបេសកកម្មការពារជាតិ។

នៅលើកម្រិតទ្វេភាគី កិច្ចការបរទេសការពារជាតិបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង លើកកម្ពស់កិច្ចការបរទេសការពារជាតិព្រំដែន ដំឡើងការជួបប្រាស្រ័យការពារព្រំដែនជាមួយប្រទេសចិន ឡាវ និងកម្ពុជា ទាំងអំពីទំហំ និងថ្នាក់ដឹកនាំ ចូលរួមខ្ពស់ជាង និងកសាងព្រំដែនសន្តិភាព និងមិត្តភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជំរុញការដោះស្រាយបញ្ហាព្រំដែន បញ្ហាបូរណភាពទឹកដី ដែលនៅសេសសល់ជាមួយប្រទេសដទៃទៀត។ ពង្រឹងសាមគ្គីភាពជាប្រពៃណី និងទំនាក់ទំនងមិត្តភាពជាមួយប្រទេសឡាវ កម្ពុជា និងគុយបា ស្របតាមលក្ខណៈថ្មីនៃស្ថានការណ៍ គោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសមិត្ត។ ទន្ទឹមនឹងនេះជំរុញទំនាក់ទំនងជាមួយមិត្តភក្តិប្រពៃណី និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទូទាំងពិភពលោក ដោយទាញយកផលប្រយោជន៍ពីសហគមន៍អន្តរជាតិសម្រាប់បុព្វហេតុនៃការកសាង និងការពារប្រទេស ក៏ដូចជាជំហរ និងទស្សនៈរបស់យើងលើបញ្ហាការពារជាតិ និងសន្តិសុខរបស់ប្រទេសជាតិរួមទាំងបញ្ហាសមុទ្រខាងកើត។

ដោះស្រាយយ៉ាងល្អនូវទំនាក់ទំនងជាមួយប្រទេសធំ ៗ រក្សាបានតុល្យភាពយុទ្ធសាស្ត្រ។ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយចិន រួមចំណែកថែរក្សាបរិស្ថានប្រកបដោយសន្តិភាព ស្ថិរភាព និងសម្របសម្រួលការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី រក្សានិងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក និងប្រទេសធំៗ ដទៃទៀត ដោយទាញយកផលប្រយោជន៍ពីធនធាន និងបច្ចេកវិទ្យាក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ធ្វើឱ្យប្រសើរឡើងនូវសក្តានុពលការពារជាតិ។

កិច្ចការបរទេសការពារជាតិពហុភាគីបានឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ផ្លាស់ប្តូរយ៉ាងខ្លាំងពីការចូលរួម ទៅការសកម្ម ម្ចាស់ការលើកឡើងគំនិតថ្មី កសាងបណ្តាយន្តការ នៃកិច្ចសហប្រតិបត្តិការ។

ជាពិសេស ជោគជ័យរបស់ឆ្នាំជាប្រធានអាស៊ាន ២០២០ ក្នុងផ្នែកការពារជាតិ និងយោធា គឺជាសញ្ញាណមួយរបស់កិច្ចការបរទេសការពារជាតិ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង រាល់វិធានការបត់បែន និងច្នៃប្រឌិត ជំនះរាល់ការលំបាក និងឧបសគ្គដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 យើងបានបញ្ចប់ដោយជោគជ័យនូវរាល់ខ្លឹមសារ និងសកម្មភាពនៃការការពារជាតិដែលគួរឱ្យចាប់អារម្មណ៍គឺជោគជ័យនៃ ADMM-14, ADMM + លើកទី៧។ ដោយឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្ត ការប្រកាន់ខ្ជាប់នូវរាល់គោលដៅយុទ្ធសាស្រ្ត រាល់បញ្ហាដែលមានលក្ខណៈជាគោលការណ៍ ភាពបត់បែន ការសម្របសម្រួលនូវទស្សនៈ គោលជំហររបស់ភាគីនានា ការឈានដល់ដោះស្រាយរាល់បញ្ហាខ្វែងគំនិតដើម្បីសម្រេចបានការឯកភាពរួម សម្រេចបានគោលដៅដែលដាក់ចេញប្រកបដោយជោគជ័យ។

ក្រឡេកមើលឡើងវិញពីប្រវត្តិនៃបដិវត្តន៍វៀតណាមចាប់តាំងពីវាមានការដឹកនាំរបស់បក្សនោះ ប្រទេសរបស់យើងបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន នៅពេលខ្លះស្ថិតក្នុងស្ថានភាពសែនលំបាកដែលហាក់ដូចជាមិនអាចយកឈ្នះបាននោះ។ ក៏ប៉ុន្តែដោយសារមានម៌ាគា គោលនយោបាយត្រឹមត្រូវបក្សបានដឹកនាំ និងណែនាំបដិវត្តន៍វៀតណាម ជំនះលើរាល់ការលំបាក និងឧបសគ្គទាំងអស់ ដើម្បីទទួលបានជ័យជំនះជាបន្តបន្ទាប់។ បច្ចុប្បន្ន និងក្នុងពេលខាងមុខនេះ បេសកកម្មការពារមាតុភូមិ និយាយរួម និងកិច្ចការបរទេសការពារជាតិនិយាយដោយឡែក នឹងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗជាច្រើន ប៉ុន្តែដោយមានការដឹកនាំរបស់បក្ស ដោយភាពស្មោះត្រង់គ្មានទីបញ្ចប់ និងជំនឿរឹងមាំលើបក្ស កិច្ចការបរទេសការពារជាតិ ពិតជានឹងជំនះការលំបាក និងទទួលបានជ័យជំនះដ៏អស្ចារ្យបន្ថែមទៀតរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុកសាង និងការការពារសង្គមនិយម៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស