Trending now

វៀតណាមអាចសម្រេចបានកំណើនពី ២,៦ ទៅ ២,៨% ពេញមួយឆ្នាំ

10:01 | 22/10/2020

ដរាបណាការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅតែបន្តស្ថិតក្រោមការគ្រប់គ្រងប្រកបដោយស្ថេរភាព នៅក្នុងប្រទេស ហើយសេដ្ឋកិច្ចពិភពលោក ចាប់ផ្តើមមានការរីកចំរើនឡើងវិញ ដោយមានការដកចេញនូវវិធានការបិទប្រទេសវិញ ពេលនោះសេដ្ឋកិច្ចវៀតណាម អាចសម្រេចបាននូវកំណើនពី ២,៦ ទៅ ២,៨% ពេញមួយឆ្នាំ ២០២០។

ទិដ្ឋភាពនៃជំនួបពិភាក្សានេះ (រូបថត៖ thoibaonganhang.vn)

នេះគឺជាការអត្ថាធិប្បាយ ដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ៣ និង ៩ ខែនៃឆ្នាំ ២០២០ ដែលប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) នាព្រឹកថ្ងៃទី ២១ ខែតុលានៅទីក្រុងហាណូយ។ លោកបណ្ឌិត Can Van Luc ប្រធានសេដ្ឋវិទូ និងជានាយកវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានឲ្យដឹងថា៖

«ទីមួយត្រូវតែបន្តសម្រេចបាននូវគោលដៅពីរដើរទន្ទឹមគ្នា។ ទី២ ត្រូវចាំបាច់ ស្វែងរកកម្លាំងចលករនៃកំណើនថ្មី ដើម្បីបំពេញបន្ថែមឲ្យកម្លាំងចលករដែលកំពុងរិចរិលជាបណ្តើរៗ។ ឧទាហរណ៍គឺផ្តោតសំខាន់ទៅលើការជម្រុញវិនិយោគ រួមទាំងផ្តោតសំខាន់ថែមទៀតទៅលើទីផ្សារក្នុងស្រុក សេដ្ឋកិច្ចឌីជីថល គំរូធ្វើអាជីវកម្មថ្មីជាដើម។ ចុងបញ្ចប់គឺត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះផលិតភាពដែលជាសសរស្តម្ភសំខាន់មួយនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលខាង មុខ។ លើសពីនេះទៅទៀត ការធ្វើសមាហរណកម្មអន្តរជាតិនិងការប្រមូលផ្តុំគ្នាអនុវត្តកិច្ចព្រមព្រៀង EVFTA ក៏ជាកត្តាសំខាន់ ព្រមទាំងចាំបាច់ត្រូវកែលំអបរិយាកាសអាជីវកម្មឱ្យបានខ្លាំងក្លាផងដែរ៕


(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ