Trending now

វៀតណាមអំពាវនាវឱ្យភាគីចូលរួមសង្គ្រាមត្រូវអនុវត្តយ៉ាងត្រឹមត្រូវបទឈប់បាញ់ជាសកល

09:26 | 26/09/2020 (ហេង វុធ្ធ)

នាថ្ងៃទី ២៤ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ“ អភិបាលកិច្ចពិភពលោក ដំណាក់កាលក្រោយកូវីដ ១៩ និងសន្តិភាពនិងសន្តិសុខអន្តរជាតិ"។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ ផ្សាយចេញពីទីក្រុងហាណូយ

ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនា យករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុង រយៈពេលតែជាងមួយខែនេះ ពិភពលោកមានមនុស្សជាង ១០ លាននាក់បានឆ្លងវីរុស កូវីដ -១៩ មនុស្សជាង ២០០.០០០ នាក់បានស្លាប់និងមានប្រជាជនជាច្រើនទៀត ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩។ ប្រការនេះបានបង្ហាញពីពិភពលោកងាយរងគ្រោះហើយក៏បានលេចឡើងនូវបញ្ហាប្រឈម ដែលត្រូវបានបំភ្លេចចោលអស់ជាច្រើនទសវត្សមកហើយ ដូចជាប្រព័ន្ធសុខាភិបាលមិនគ្រប់គ្រាន់; កំហិតក្នុងកិច្ចគាំពារសង្គម; វិសមភាព។ លើសពីនេះទៅទៀត ជំងឺរាតត្បាតក៏ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការពហុភាគី បង្កភាពតានតឹងនយោបាយ ហើយថែមទាំងប្រើប្រាស់ជំងឺរាតត្បាតជាឧបករណ៍ដើម្បីញុះញង់ការរើសអើងនិងការចងគំនុំទៀតផង។

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បទពិសោធន៍នៅក្នុងប្រទេសនិងតំបន់ជាច្រើន ក្នុងនោះមានទាំងវៀតណាមនិងអាស៊ានបានបង្ហាញថា អភិបាលកិច្ចល្អគឺជាគ្រឹះដើម្បីជំនះការរីករាលដាលនៃកូវីដ -១៩ ជាពិសេស តាមរយៈការកៀងគរកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូល ដោយយកប្រជាជនជាស្នូល។ ឈរលើមូលដ្ឋាននោះ វៀតណាមបានគាំទ្រការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអំពាវនាវឲ្យភាគីចូលរួមសង្គ្រាម ត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបទឈប់បាញ់ជាសកល៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់