Trending now

វៀតណាមផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខក្នុងឆ្នាំប្រធានអាស៊ាន ២០២០

07:15 | 02/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាត ក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់អាស៊ាន (ARF) និងត្រៀមរៀបចំសម្រាប់សន្និសីទគោលនយោបាយ សន្តិសុខវេទិកាតំបន់អាស៊ានលើកទី ១៧ (ASPC-17) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កខាងមុខនេះ នាថ្ងៃទី ១ ខែកក្កដាបានប្រព្រឹត្តទៅកិច្ចសន្ទនាមន្រ្តីការពារជាតិនៃវេទិកាតំបន់អាស៊ាន (ARF DOD) ក្រោមសហអធិបតីភាពរបស់វៀតណាមនិងអាមេរិក។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ថ្លែងនៅក្នុងកិច្ចសន្ទនានេះលោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ARF គឺជាយន្តការសហប្រតិបត្តិការដែលដឹកនាំដោយបណ្តាញ ផ្លូវការទូត ដែល ក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តជាក់ស្តែង នូវវិធានការ កសាងទំនុកចិត្តនិងផ្លូវការទូតបង្ការ។

លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh ក៏ បានអះអាងថាវៀតណាមក្នុងនាមជាប្រធាន អាស៊ានឆ្នាំ ២០២០ នឹងផ្តល់អាទិភាពខ្ពស់ដល់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងយន្តការ វេទិកាតំបន់ ARF ។ ក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ានក្រសួងការពារប្រទេសវៀតណាមនឹងខិត ខំលើកកម្ពស់និងពង្រឹងបណ្តាញសហប្រតិបត្តិការដ៏មានសារសំខាន់បំផុតនេះប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់អាទិភាពខ្ពស់ដល់បណ្តាញសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់ ARF ដើម្បីសម្រេច បាននូវគោលដៅជាមូលដ្ឋាន។

អាស្រ័យហេតុនេះ ប្រទេសវៀតណាមមានបំណងចង់មានការតភ្ជាប់កាន់តែខ្លាំងថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្តាញ ADMM + និង ARF ក៏ដូចជាចាត់ វិធានការចាំបាច់នានាដើម្បីលើកកំពស់អតួនាទីនិងប្រសិទ្ធភាពពិតប្រាកដនៃកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុង ARF ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VTC news)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់