Trending now

វៀតណាមបានបង្កើតឡើងជាផ្លូវការតំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រ Quang Yen ខេត្ត Quang Ninh

21:57 | 28/03/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - តំបន់សេដ្ឋកិច្ចនៅជាប់ឆ្នេរសមុទ្រ Quang Yen (ខេត្ត Quang Ninh) មានតំបន់មានមុខងារស្របតាមគោលដៅអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ច។ ទំហំនិងទីតាំងនៃតំបន់មុខងារនីមួយៗត្រូវបានកំណត់នៅក្នុងផែនការសម្រាប់ការកសាងតំបន់សេដ្ឋកិច្ចតំបន់ឆ្នេរជាប់សមុទ្រ Quang Yen យោងក្រោមការអនុម័តរបស់អាជ្ញាធរមានសមត្ថកិច្ច។

វៀតណាមបានបង្កើតឡើងជាផ្លូវការតំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រ Quang Yen ខេត្ត Quang Ninh

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ២៩ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រ Quang Yen ខេត្ត Quang Ninh។ សេចក្តីសម្រេចចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ ។ តំបន់សេដ្ឋកិច្ចមានទីតាំងស្ថិតនៅភាគនិរតីនៃខេត្ត Quang Ninh ដែលមានផ្ទៃដី ១៣.៣០៣ ហិកតា រួមទាំងសម្ព័ន្ធចម្រុះនៃទីក្រុង ឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់និងតំបន់សេវាកំពង់ផែសមុទ្រ កំពង់ផែ ឧស្សាហកម្មនិងទីក្រុង Dam Nha Mac។

តំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រ Quang Yen រួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវការទាក់ទាញការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការធានាការពារជាតិនិងសន្តិសុខ៖ការអភិរក្សនិងលើកកម្ពស់តម្លៃនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ក្នុង​តំបន់។ គោលដៅនៃតំបន់សេដ្ឋកិច្ចនៅតាមឆ្នេរសមុទ្រ Quang Yen គឺដើម្បីកសាងនិងអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រពហុ វិស័យ បង្កើតជាមជ្ឈមណ្ឌលឧស្សាហកម្មកំពង់ផែទំនើប កំពង់ផែឆ្លាតវៃ និងសេវាកម្មដឹកជញ្ចូនទីក្រុងរបស់ខេត្ត Quang Ninh និងតំបន់ដីសណ្តទន្លេក្រហមផងដែរ។ ដោយហេតុនេះបង្កើតបរិយាកាសរស់នៅបែបទំនើបតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងសង្គមដើម្បីអភិវឌ្ឍវិស័យ ដែលមានបច្ចេកវិទ្យាខ្ពស់ និងមានភាពអំណោយផលសម្រាប់បរិស្ថានក៏ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន