Trending now

វៀតណាមប្រគល់អាជ្ញាប័ណ្ណបង្កើតការិយាល័យអចិន្រ្តៃយ៍សម្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយចំនួន

10:23 | 17/05/2020

ថ្លែងនៅពិធីនេះ លោកស្រី Le Thi Thu Hang បានសម្ដែងនូវការស្វា គមន៍ចំពោះការបង្កើតការិយាល័យអចិន្រ្តៃយ៍ប្រចាំនៅវៀតណាមរបស់ បណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេសដែលបានលើកឡើងពោលខាងលើ ដោយចាត់ទុកថា ប្រការនេះបង្ហាញនូវការយកចិត្តទុកដាក់របស់ទីភ្នាក់ងារ សារព័ត៌មានបរទេសចំពោះវៀតណាម។

លោកស្រី Le Thi Thu Hang ប្រគល់អាជ្ញាប័ណ្ណបង្កើតការិយាល័យអចិន្រ្តៃយ៍ដល់តំណាងនៃបណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេស។ (រូបថត៖ TTXVN)

នាថ្ងៃទី១៥ ឧសភា នៅរដ្ឋធានីហាណូយ តាងនាមក្រសួងការបរទេស ប្រធាននាយកដ្ឋានសារព័ត៌មានលោកស្រី Le Thi Thu Hang បាន ប្រគល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យបង្កើតការិយាល័យអចិន្រ្តៃយ៍ប្រចាំនៅវៀតណាមសម្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយចំនួនរួមមាន៖ ទីភ្នាក់ងារ សារព័ត៌មាន Asia (កូរ៉េខាងត្បូង) កាសែតសេដ្ឋកិច្ច Aju (កូរ៉េខាងត្បូង) និង ទីភ្នាក់ងារសារព័ត៌មាន Rossiya Segodnya (រុស្ស៊ី)។

ថ្លែងនៅពិធីនេះ លោកស្រី Le Thi Thu Hang បានសម្ដែងនូវការស្វា គមន៍ចំពោះការបង្កើតការិយាល័យអចិន្រ្តៃយ៍ប្រចាំនៅវៀតណាមរបស់ បណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេសដែលបានលើកឡើងពោលខាងលើ ដោយចាត់ទុកថា ប្រការនេះបង្ហាញនូវការយកចិត្តទុកដាក់របស់ទីភ្នាក់ងារ សារព័ត៌មានបរទេសចំពោះវៀតណាម។ លោកស្រីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេស និយាយរួមនៅវៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម